លោកជំទាវ ពុំ ចន្ទីនី ជួបសំណេះសំណាលជាមួយនិវត្តន៍ជន និងគ្រួសារនិវត្តន៍ជន កាកបាទ​ក្រហម​កម្ពុជាដែលបានទទួលមរណភាព

2025/09/18 09:23:18 pm        186

កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ ​ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំ​ពិធី​សំណេះ​សំណាល​ជាមួយ​និវត្តន៍ជន កាកបាទក្រហមកម្ពុជា ចំនួន៣៦នាក់ និងគ្រួសារនិវត្តន៍ជន ដែលបានទ​ទួល​មរណ​ភាព​ចំនួន ២៣នាក់ សរុបចំនួន៥៩នាក់ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ និង​ពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាក​បាទក្រហមកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីកាក​បាទ​ក្រហម​ជា​ច្រើន​នាក់​ផង​ដែរ​។

ក្នុង​ឱកាស​នេះលោកជំទាវអគ្គលេខាធិការ បានផ្តាំផ្ញើសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹងរលឹក ទោះបីសម្តេចមិនបានអញ្ជើញមកផ្ទាល់ក៏ដោយ តែ​មនោ​សញ្ចេតនាតែងតែគិតគូរ ពីសុខទុក្ខរបស់ លោកពូអ្នកមីងជានិច្ច។ លោកពូអ្នក​មីង​ជា​និវត្តន៍​ជន​កាកបាទក្រហមកម្ពុជា បានធ្វើពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញ​ការងារមនុស្សធម៌ជាមួយ កាកបាទក្រហមកម្ពុជា តាំងពីដើមរហូតមក ដែលអ្នក​ខ្លះ​បាន​បំពេញ​ការ​ងារមុនពេល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើ​ជា​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​មក​ម្លេះ​ក៏​មាន​។

លោក​ជំទាវអគ្គលេខាធិការបន្តថា សមិទ្ធផល ស្នាដៃ និងជោគជ័យ តាំងពីដើមរហូតដល់បច្ចុប្បន្ន ក៏​ដូច​ជា​ទៅអនាគត គឺបានដោយសារការចូលរួម ពីបងប្អូននិវត្តន៍ជន និងមន្ត្រី អ្នកស្ម័គ្រចិត្ត យុវជន កាកបាទក្រហមកម្ពុជា យើងទាំងអស់ ដែលបាននិងកំពុង ជួយសម្រាល​ការ​លំបាក​ដល់ប​ង​ប្អូន​ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះ​ទឹក​ជំនន់​ ខ្យល់កន្ត្រាក់ ភ្លើងឆេះផ្ទះ។ល។ ជាពិសេសបានរួមចំណែកធ្វើឱ្យ កាកបាទក្រហមកម្ពុជា មាន​ឈ្មោះល្បី​រន្ទឺ ខ្ពស់មុខ ខ្ពស់មាត់ លើឆាកអន្តរជាតិ។

ជាមួយគ្នានោះលោកជំទាវអគ្គលេខាធិការ បានជូនពរដល់និវត្តន៍ជនទាំងអស់ ជាពិសេសក្នុង​ឱកាស​បុណ្យភ្ជុំ​បិណ្ឌ២០២៥នេះ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និង​ជួប​ប្រទះ​តែ​នឹ​ងព្រះពុ​ទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ ក្រុម​លោក​អ៊ំ លោកពូ និវត្តន៍ជនទាំងអស់ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ កាកបាទក្រហម​កម្ពុជា​ទាំង​អស់ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែយកចិត្តទុក្ខ​ដាក់​ដល់​ក្រុម​លោក​ និងមន្ត្រីបុគ្គលិកដែលចូលនិវត្តន៍ទាំងអស់ និងតែងតែឧបត្ថម្ភ​ថវិកា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំខ្មែរ និងទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ ជារៀងរាល់ឆ្នាំ និងសូមបួង​សួងដល់​វត្ថុ​ស័ក្ក​សិទ្ធិ​ក្នុង​លោក សូមឲ្យ មន្ត្រី ថ្នាក់ដឹកនាំកាកបាទក្រហមម្ពុជា ជាពិសេសសម្តេចប្រធាន មាន​សុខ​ភាព​បរិបូរណ៍ និងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជួបតែសុខសប្បាយ និងធ្វើដំណើរ​ទៅ​ទី​ណាសូ​ម​ប្រកប​ដោយ​សុវត្ថិភាពជានិច្ច។

សូមជម្រាបថានៅក្នុងឱកាស ទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ និងពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២៥​នេះ​ ក្រុមគ្រួសារនិវត្តន៍ជន កាកបាទក្រហមកម្ពុជា ទាំងអស់ក្នុងគ្រួសារ​ទទួ​ល​បាន​កូន​សៀវ​ភៅ​អប់រំផ្លូវចិត្ត ក្រោមចំណងជើងថា «ព្រះធម៌ និង ជីវិត» ដែលរៀបរៀងដោយ ភិក្ខុវ​ជិរប្ប​ញ្ញោ ​គូ សុភាព ម្នាក់១ក្បាល និងថវិកាមួយចំនួន៕ អត្ថបទ៖ សំ ងីម 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        49
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        136
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm