សេចក្ដីរាយការណ៍៖ អង់គ្លេសនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅចុងសប្តាហ៍នេះ

2025/09/18 10:49:39 pm        300

សារព័ត៌មាន The Times បានរាយការណ៍ថា ចក្រភពអង់គ្លេសនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការនៅចុងសប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ដែលប្រឆាំងនឹងការសម្រេចបែបនេះនោះ បានចាកចេញពីប្រទេស នៅពេលបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក។

លោកនាយករដ្ឋមន្ត្រី Keir Starmer បានព្រមានកាលពីខែកក្កដាថា ចក្រភពអង់គ្លេសនឹងមានចំណាត់ការនេះ ប្រសិនបើអ៊ីស្រាអែលមិនចាត់វិធនាការ ដើម្បីបន្ធូរបន្ថយការរងទុក្ខវេទនា នៅតំបន់ហ្កាហ្សា និងឈានដល់បទឈប់បាញ់ ក្នុងសង្គ្រាមជិត ២ឆ្នាំរបស់ខ្លួន ជាមួយក្រុមហាម៉ាស។ អ៊ីស្រាអែលលើកឡើងថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដែលបារាំង កាណាដា និងអូស្ត្រាលី ក៏បាននិយាយដែរថា ពួកគេនឹងធ្វើដូច្នេះនៅខែកញ្ញានេះនោះ នឹងផ្តល់រង្វាន់ដល់ក្រុមហាម៉ាស។

ដោយមិនបានដកស្រង់ប្រភពរបស់ខ្លួន សារព័ត៌មាន The Times បានឲ្យដឹងថា ចក្រភពអង់គ្លេសនឹងចេញសេចក្តីប្រកាស នៅពេលដែលលោក Trump បញ្ចប់ដំណើរទស្សនកិច្ច នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកញ្ញា) នេះ។ ក្រសួងការបរទេសរបស់ចក្រភពអង់គ្លេសមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ។ កាលពីខែកក្កដា លោក Trump ដែលបច្ចុប្បន្នកំពុងរីករាយនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកទី ២ ដែលមិនធ្លាប់មានពីមុនមកនៅចក្រភពអង់គ្លេស បានបញ្ជាក់ថា លោកមិនមានបញ្ហានោះទេ ប្រសិនបើចក្រភពអង់គ្លេសចាត់នូវវិធានការនេះ ប៉ុន្តែចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិក បានបង្ហាញយ៉ាងច្បាស់លាស់នូវការប្រឆាំងរបស់ខ្លួន ចំពោះចំណាត់ការបែបនេះរបស់សម្ព័ន្ធមិត្តអឺរ៉ុប។

លោក Starmer ដែលស្ថិតក្រោមសម្ពាធពីអ្នកនយោបាយមួយចំនួន នៅក្នុងគណបក្សការងាររបស់លោកឲ្យប្រកាន់ជំហរម៉ឺងម៉ាត់ ចំពោះអ៊ីស្រាអែល បាននិយាយថា ចក្រភពអង់គ្លេសនឹងទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ នាសប្តាហ៍ក្រោយ ប្រសិនបើអ៊ីស្រាអែលចាត់វិធានការចាំបាច់ ដើម្បីស្ថានភាពងាក្រក់ នៅតំបន់ហ្កាហ្សា។ ចក្រភពអង់គ្លេសបានគាំទ្រជាយូរមកហើយនូវគោលនយោបាយនៃ «ដំណោះស្រាយរដ្ឋ ២» សម្រាប់ការបញ្ចប់ជម្លោះ នៅក្នុងតំបន់ ប៉ុន្តែនៅមុននេះ បានប្រាប់ថា ការធ្វើនេះអាចកើតឡើងបានតែនៅពេលមានពេលវេលាសមស្រប៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        11
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        9
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm