តារាល្បីៗជួបជុំគ្នា ដើម្បីចូលរួមព្រឹត្តិការណ៍រៃអង្គាសប្រាក់ដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស សម្រាប់តំបន់ហ្កាហ្សា

2025/09/18 10:56:06 pm        229

ពាក្យស្លោកគាំទ្រប៉ាឡេស្ទីន ត្រូវបានបន្លឺឡើងនៅជុំវិញ Ovo Arena Wembley របស់ទីក្រុងឡុងដ្រ៍ កាលពីថ្ងៃពុធ (ទី១៧ ខែកញ្ញា) ជាទីដែលសំបុត្រនៃទីកន្លែងផ្ទុកមនុស្ស ១២.៥០០នាក់ ត្រូវបានលក់អស់គ្មានសល់ សម្រាប់ព្រឹត្តិការណ៍រៃអង្គាសប្រាក់ដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស ពោលគឺកម្មវិធីដែលត្រូវបានរៀបចំឡើង សម្រាប់ប្រជាជននៅតំបន់ហ្កាហ្សា។

ការប្រគុំតន្ត្រីឈ្មោះ «Together for Palestine» (T4P) ដែលសំបុត្រមួយសន្លឹកតម្លៃ ៧០ផោន (៩៥ដុល្លារ) គឺជាព្រឹត្តិការណ៍ចុងក្រោយបង្អស់ នៅក្នុងកម្មវិធីជាបន្តបន្ទាប់ដែលរៀបចំឡើង ដើម្បីគាំទ្រប៉ាឡេស្ទីន នៅរដ្ឋធានីរបស់ចក្រភពអង់គ្លេស ជាទីកន្លែងដែលបានឃើញរលកនៃការដើរហែក្បួន និងបាតុកម្ម ចាប់តាំងពីជម្លោះ បានចាប់ផ្តើមផ្ទុះឡើងកាលពីជិត ២ឆ្នាំមុន។

តន្ត្រីករអង់គ្លេស និងសកម្មជននយោបាយ លោក Brian Eno បានរៀបចំកម្មវិធីរៃអង្គាសថវិកានេះឡើង ដើម្បីគាំទ្រដល់អង្គការសប្បុរសធម៌ដែលធ្វើការនៅក្នុងដែនដីប៉ាឡេស្ទីន និងជំរុញឲ្យតារាល្បីៗផ្សេងទៀតហ៊ាននិយាយបញ្ចេញមតិយោបល់។ លោក Eno បានប្រាប់បណ្ដាញសារព័ត៌មានថា គ្មានកន្លែងណានឹងទទួលយកការរៀបចំព្រឹត្តិការណ៍ដែលមានពាក្យថា «ប៉ាឡេស្ទីន» កាលពីឆ្នាំមុន។ ប៉ុន្តែលោកបានបញ្ជាក់ថា៖ «អ្វីៗបានផ្លាស់ប្តូរ។ អ៊ីស្រាអែលគិតថា ការធ្វើឲ្យប្រជាជនទាំងមូលអត់ឃ្លាន នឹងនាំឲ្យមនុស្សគ្រប់គ្នាទទួលយកវិធានការរបស់ខ្លួន។ ខ្ញុំគិតថា ប្រជាជនបានផ្លាស់ប្ដូរគំនិតហើយ»។

អង្គការសហប្រជាជាតិ (UN) កាលពីខែមុន បានប្រកាសជាផ្លូវការនូវទុរ្ភិក្ស នៅក្នុងតំបន់ហ្កាហ្សា ដោយបន្ទោស «ការរាំងខ្ទប់ជាប្រព័ន្ធ» ចំពោះជំនួយ ពីសំណាក់អ៊ីស្រាអែល អំឡុងសង្រ្គាម។ អ្នកចូលរួមកម្មវិធីប្រគុំតន្ត្រី T4P បានប្រាប់ថា វាមិនអាចទទួលយកបានទេ ក្នុងការនៅស្ងៀមមិននិយាយអ្វីនោះ។ ហ្វូងមនុស្សជាច្រើនដែលគ្រវីទង់ជាតិប៉ាឡេស្ទីន បានអបអរសាទរលោកស្រី Francesca Albanese អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងដែនដីប៉ាឡេស្ទីន ដែលបានប្រឈមនឹងការរិះគន់យ៉ាងខ្លាំងពីអ៊ីស្រាអែល និងសម្ព័ន្ធមិត្តមួយចំនួន៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        65
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        61
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm