អនុស្សរណៈកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន៥ ត្រូវបានចុះហត្ថលេខា​ក្នុងវេទិកា​ជំរុញ​ពាណិជ្ជ​កម្ម វិនិយោគ និងទេសចរណ៍កម្ពុជា នៅទីក្រុងណាននីង

2025/09/18 11:48:17 pm        376

នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើក​ទី​២២ ក្រសួងពាណិជ្ជកម្មបានសហការជាមួយលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន រៀប​ចំ​វេទិកា​ជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា ក្រោមអធិបតិភាពឯកឧត្តម សំហេង បូរ៉ា រដ្ឋ​លេខា​ធិការ និងឯកឧត្តម He Wenhao អនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​ប្រជាជន នៃ​តំបន់​ស្វយ័តក្វាងស៊ី ក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញបរិយាកាសធុរកិច្ច វិនិយោគ និង​ទេសចរណ៍​នៅព្រះរាជាណាចក្រកម្ពុជា។

វេទិកានេះ មានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំមកពីក្រសួងពាណិជ្ជកម្ម ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ សហគ្រាស និងក្រុមហ៊ុនដែលមានសក្តានុពលមកពីសម្ព័ន្ធសហគ្រិនតំបន់ ក្វាងទុង-ហុង​កុង-ម៉ាកាវ Greater Bay Area (GBA) ព្រមទាំងពាណិជ្ជករ វិនិយោគិនចិន និងបរទេស យ៉ាង​ច្រើនកុះករ។

ក្នុងឱកាសនៃវេទិកានេះ ក៏មានការ​ចុះ​អនុស្សរណៈ​នៃ​កា​រយោគ​យល់​គ្នា​ចាប់​ដៃ​គូ​កិច្ច​សហ​ប្រតិបត្តិ​ការ​ពាណិជ្ជកម្មលើផលិតផលសក្តានុពល និងជំរុញផ្នែកវេជ្ជសាស្ត្រនៅកម្ពុជា ចំនួន ៥ រួមមាន ១-ក្របខណ្ឌកិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​លើ​ការ​នាំ​ចេញ​ដំឡូង​មី​ទៅកា​ន់​ប្រទេស​ចិន, ២-កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងវិស័យវេជ្ជសាស្ត្រកម្ពុជា, ៣-កិច្ចសហ​ប្រតិបត្តិកា​រ​លើ​វិស័យកសិកម្ម ឧស្សាហកម្មម្ហូបអាហារ និងកិច្ចសហប្រតិបត្តិការវប្បធម៌, ៤-កិច្ចសហ​ប្រតិបត្តិការ​លើ​ការទិញ-លក់ផ្លែមៀនសម្ងួតកម្ពុជា, និង ៥-កិច្ចសហប្រតិបត្តិការលើការទិញ-លក់​គ្រាប់​ស្វាយ​ចន្ទីកម្ពុជា។

ដើម្បីជំរុញ​ដល់​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន ឱ្យកាន់តែ​ស៊ីជម្រៅ និងមានប្រសិទ្ធភាពបន្ថែមទៀត វេទិកាក៏មាន​ការ​ធ្វើ​បទ​បង្ហាញ​ដោយ​វា​គ្មិន​កិត្តិយស​ដែល​អញ្ជើញមកពីស្ថាប័នរដ្ឋ និងវិស័យឯកជន ចំនួន៦រូប រួមមាន៖ តំណាងក្រសួង​ពាណិជ្ជ​កម្ម​ តំណាងក្រសួងទេសចរណ៍ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងរដ្ឋបាល​ខេត្ត​ព្រះសីហនុ ​តំណាងសមាគមវាយនភ័ណ្ឌ សំលៀកបំពាក់ ស្បែកជើង និងទំនិញធ្វើ​ដំណើរ​នៅ​កម្ពុជា​ (TAFTAC) និង តំណាងក្រុមហ៊ុន Coastal City Development Group៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm