រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ស្នើ UNDP បន្តគាំទ្រលើវិស័យអាទិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា

2025/09/19 12:16:10 am        127

ភ្នំពេញ ៖រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើដល់ អង្គការសហប្រជាជាតិ UNDP បន្តចូលរួមចំណែកគាំទ្រកម្ពុជាលើការអនុវត្តកម្មវិធីកែទម្រង់ ហិរញ្ញវត្ថុសាធារណៈ និងការកៀរគរហិរញ្ញប្បទានបន្ថែម ឆ្លើយតបនឹងតម្រូវការអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសការ អភិវឌ្ឍសេដ្ឋកិច្ចបៃតង។

​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុង ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អេនរីកូ ហ្គាវលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ, ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យបានស្វាគមន៍យ៉ាងកក់ក្ដៅ និងបានសម្តែងនូវការអបអរសាទរ ចំពោះលោកអេនរីកូ ហ្គាលីយ៉ា (Enrico Gaveglia) ដែលបានចូលកាន់តំណែងជាតំណាង UNDP ប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ និងបានត្រឡប់មកបំពេញ ការងារជាថ្មីម្តង ទៀតនៅកម្ពុជា។ 

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងថា UNDP គឺជាដៃគូយុទ្ធសាស្ត្រសំខាន់មួយរបស់កម្ពុជា ដែលបានរួម ចំណែកក្នុងការអភិវឌ្ឍវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសតាមរយៈការផ្តល់ជំនួយបច្ចេកទេស និងការកសាង សមត្ថភាពស្ថាប័ន លើការរៀបចំក្របខ័ណ្ឌគោលនយោបាយ, ការសម្របសម្រួលការអនុវត្តគោលនយោបាយ, ការរៀបចំយន្ត ការតាមដាននិងត្រួតពិនិត្យ, និងការងារកំណែទម្រង់ថ្មីៗដូចជា ការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទាន, ការអភិវឌ្ឍមូលបត្ររដ្ឋ, ការកៀរគរហិរញ្ញវត្ថុបៃតង, ការរៀបចំក្របខ័ណ្ឌគោលនយោបាយហិរញ្ញប្បទានជាតិ, និងការគាំពារសង្គមជាដើម និងបានស្នើ ឲ្យ UNDP បន្តចូលរួមចំណែកគាំទ្រកម្ពុជាលើការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការកៀរគរហិរញ្ញប្បទាន បន្ថែមឆ្លើយតបនឹងតម្រូវការអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ដូចជា គាំទ្រកម្ពុជាក្នុងការ រៀបចំយុទ្ធសាស្ត្រសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចផងដែរ ។

លោក អេនរីកូ ហ្គាវលីយ៉ា (Enrico Gaveglia) បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិ- ការដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និង UNDP កន្លងមក និងបានគូសរំលេចថា ក្រោមអាណត្តិបេសកកម្មថ្មីនេះ, UNDP នឹងផ្តល់អាទិភាពលើកិច្ចការសំខាន់មួយចំនួនដូចជា៖ ការរៀបចំក្របខ័ណ្ឌហិរញ្ញប្បទានជាតិ ដើម្បីឆ្លើយតបនឹងគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព និងការសម្រេចនូវផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុរបស់កម្ពុជា ដំណាក់ កាលទី៣, ការជំរុញការកៀរគរហិរញ្ញប្បទាន ជាពិសេសហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ, ការគាំទ្រដល់ កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ, កិច្ចគាំពារសង្គមដើម្បីចាកចេញពីភាពក្រីក្រ, ការវាយតម្លៃវិស័យសេដ្ឋកិច្ចឌីជីថល, និង Strategic Foresight Roadmap របស់ UNDP សម្រាប់កម្ពុជា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm