សមត្ថកិច្ចចម្រុះបង្ក្រាប ទំនិញខូចគុណភាពគ្រឿងក្នុងមាន់បង្កកចំនួន៣តោន៥០០គីឡូក្រាម នាំចូលតាមច្រកកំពង់ស្រឡៅ ស្រុកឆែប

2025/09/18 06:18:51 pm        268

ព្រះវិហារ៖ យ៉ាងហោចណាស់ទំនិញខូចគុណភាពជាគ្រឿងក្នុងមាន់បង្កកចំនួន ៣តោន៥០០គីឡូក្រាម ដែលនាំចូលមកកម្ពុជា តាមច្រកព្រំដែនកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានក្រុមការងារចម្រុះ​ ​ធ្វើការបង្ក្រាបដុតកម្ទេចចោល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។

បើតាមលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់បញ្ជាផ្ទាល់ពីឯកឧត្តម ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារ បានចាត់ឲ្យរូបលោក ដឹកនាំសម្របសម្រួលនីតិវីធី ចុះឃាត់រថយន្ដចំនួន ២គ្រឿង ដែលដឹកទំនិញគ្រឿងក្នុងមាន់បង្កកចំនួន​៣តោ៥០០គីឡូក្រាម ដែលខូចគុណភាពប្រែពណ៌មិនអាចប្រើប្រាស់បាន ចូលមកតាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ  ។

ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានឱ្យដឹងបន្ថែមទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ មានការចូលរួមសហការដោយសមត្ថកិច្ចចម្រុះ មានសមាសភាពចូលរួម សាខាគយ និងរដ្ឋាករប្រចាំខេត្តព្រះវិហារ-កំពង់ធំ , នគរបាលខេត្តព្រះវិហារ , អាជ្ញាធរស្រុកត្បែងមានជ័យ ,សមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច, មន្រ្ដីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ។

ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ សមត្ថកិច្ចចម្រុះ ចាប់ឃាត់រថយន្ដចំនួន២គ្រឿង ទី១ មានផ្លាកលេខ សៀមរាប 2C-6427 ដឹកគ្រឿងក្នុងមាន់(កោះមាន់) ចំនួន១,៥០០គីឡូ និងរថយន្ដទី២ មានផ្លាកលេខ ភ្នំពេញ 3D-7626 ដឹកគ្រឿងក្នុងមាន់(កោះមាន់) ចំនួន២,០០០គីឡូ បានដឹកទំនិញគ្រឿងក្នុងមាន់បង្កក(កោះមាន់) ខូចគុណភាពប្រែពណ៌មិនអាចប្រើប្រាស់បាន និងពុំមានឯកសារត្រឹមត្រូវ ព្រមទាំងដឹកជញ្ជូនខុសបច្ចេកទេស និងបានធ្វើការដកហូតដុតកម្ទេចចោលនូវទំនិញគ្រឿងក្នុងមាន់បង្កក(កោះមាន់) សរុបចំនួន ១៩៥ កេស ស្មើនឹង ៣,៥០០ គីឡូក្រាម ។

ចំណែករថយន្ដ២គ្រឿងជាមធ្យោបាយប្រព្រឹត្តបទល្មើសខាងលើត្រូវបានប្រគល់ឲ្យសាខាគយនិងរដ្ឋាករប្រចាំខេត្តព្រះវិហារ-កំពង់ធំ ធ្វើការផាកពិន័យតាមនីតិវិធីច្បាប់គយ៕ 

អត្ថបទដែលទាក់ទង

កម្ពុជា បន្តរក្សាការអភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យា នៅក្នុងវិស័យសន្តិសុខផ្ទៃក្នុង
2025/09/18 10:40:40 pm        3
កម្ពុជា លើកឡើងអំពី ចក្ខុវិស័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន
2025/09/18 09:51:04 pm        1
មន្រ្តីសុខាភិបាល ត្រូវមានស្មារតីបុរេសកម្ម នវានុវត្តន៍ ពង្រឹងសមត្ថភាព ដេីម្បីបង្កេីនគុណ ប្រសិទ្ធភា ព ជូនប្រជាពលរដ្ឋ
2025/09/18 08:41:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា បន្តរក្សាការអភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យា នៅក្នុងវិស័យសន្តិសុខផ្ទៃក្នុង

2025/09/18 10:40:40 pm
​កម្ពុជា លើកឡើងអំពី ចក្ខុវិស័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន
2025/09/18 09:51:04 pm
​បុរាណវិទូរកឃើញហ្វូស៊ីលត្រីដូហ្វាំងនៅបាតសមសមុទ្របុរាណប្រទេសប៉េរូ
2025/09/18 09:20:08 pm
​ពលរដ្ឋអាហ្វហ្គានីស្ថានធ្វើមាតុភូមិនិវត្តន៍ជួបការលំបាក ស្របពេលកើតវិបត្តិសេដ្ឋកិច្ច និងអាកាសធាតុ
2025/09/18 09:19:34 pm
​មន្រ្តីសុខាភិបាល ត្រូវមានស្មារតីបុរេសកម្ម នវានុវត្តន៍ ពង្រឹងសមត្ថភាព ដេីម្បីបង្កេីនគុណ ប្រសិទ្ធភា ព ជូនប្រជាពលរដ្ឋ
2025/09/18 08:41:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/18 02:44:15 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/15 06:03:51 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/17 10:44:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/18 06:39:46 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am