លោក Carney ប្រឹងប្រែងធ្វើឲ្យទំនាក់ទំនងកាណាដា-ម៉ិកស៊ិកកាន់តែល្អប្រសើរ នៅចំពោះមុខការគំរាមកំហែងពន្ធរបស់អាមេរិក

2025/09/19 02:04:56 am        63

នាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney ទៅដល់ទីក្រុងម៉ិកស៊ិកហើយ នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកញ្ញា) នេះ សម្រាប់បេសកកម្មរយៈពេល ២ថ្ងៃដែលត្រូវបានធ្វើឡើង ដើម្បីកែលម្អទំនាក់ទំនងដែលជួបនឹងភាពតានតឹងថ្មីៗនេះ និងស្វែងរកគោលជំហររួម នៅក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មដ៏សំខាន់ជាមួយសហរដ្ឋអាមេរិក។

លោក Carney គ្រោងនឹងជួបជាមួយប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum សម្រាប់អ្វីដែលលោកបាននិយាយថា នឹងជាការពិភាក្សាដ៏ទូលំទូលាយ លើបញ្ហានានា ដូចជាទំនាក់ទំនងអាជីវកម្ម សន្តិសុខ និងសុខភាព។ កាលពីថ្ងៃអង្គារ លោកបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Ottawa ថា៖ «នេះគឺជាទំនាក់ទំនងដ៏សំខាន់ សម្រាប់ប្រទេសកាណាដា»។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Carney នឹងក្លាយជាដំណើរទស្សនកិច្ចទ្វេភាគីលើកដំបូងរបស់នាយករដ្ឋមន្ត្រីកាណាដាទៅកាន់ម៉ិកស៊ិក ក្នុងរយៈពេល ៨ឆ្នាំ។ មន្ត្រីកាណាដាដែលធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃពុធ បានពណ៌នាអំពីទំនាក់ទំនងល្អ ប៉ុន្តែបានទទួលស្គាល់ថា ពួកគេអាចកាន់តែជិតស្និទ្ធជាងនេះ។

កាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក បានបន្តសន្ធិសញ្ញាពាណិជ្ជកម្មសេរីប្រចាំទ្វីប ក្នុងឆ្នាំ២០១៨ ប៉ុន្តែការពិភាក្សា អំពីសាមគ្គីភាព បានជួបនឹងភាពអាប់អួ នៅពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ចេញវិធានាការដំឡើងពន្ធគយ។ ចំណែកទំនាក់ទំនងទ្វេភាគី រវាងកាណាដា និងម៉ិកស៊ិក បានធ្លាក់ចុះកាលពីឆ្នាំមុន បន្ទាប់ពីអ្នកនយោបាយជាន់ខ្ពស់កាណាដា បានលើកឡើងថា ពួកគេនឹងល្អប្រសើរជាង ក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មតែឯងជាមួយរដ្ឋបាលរបស់លោក Trump៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm