ឯកឧត្តម នេ​ត សាវឿន ស្នើ​អភិបាលខេត្ត និង​ស្នងការ​នគរបាល​គ្រប់​ខេត្ត​បង្កើត​ក្លិប​បាល់ទះ​មួយ​ឲ្យ​ខាន​តែ​បាន​

2022/01/28 09:56:30 am        140

​បាល់ទះ៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិបានស្នើ​សុំ​ឲ្យ​អភិបាលខេត្ត និង​ស្នងការនគរបាល​ទាំង ២៥​រាជធានី​-​ខេត្តត្រូវបង្កើត​ក្លិប​បាល់ទះ​មួយ​ឲ្យ​ខាន​តែ​បាន ដើម្បី​ចូលរួម​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​កីឡា​ជាតិ ពិសេស​វិស័យ​កីឡាបាល់ទះក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ និង​ព្រឹត្តិការណ៍​អន្ដរជាតិ​នានា។​

​ការស្នើសុំ​នេះ បន្ទាប់ពី​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បានទទួល​ការបោះឆ្នោត​គាំទ្រ​បន្ដ​ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាអាណត្តិ​ទី​៦ ឆ្នាំ​២០២២-២០២៦ នៅក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៥ និង​បោះឆ្នោត​ជ្រើសតាំង​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​អាណត្តិ​ថ្មី នៅ​សាកលវិទ្យាល័យ​ធនធានមនុស្សកាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២២។​ ​ទន្ទឹម​ជាមួយ​ការស្នើ​ឲ្យ​បង្កើត​ក្លិប​បាល់ទះ​នៅ​គ្រប់​រាជធានី​-​ខេត្ត​នេះ ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិក៏បាន​ស្នើ​ឲ្យ​រាជធានី​-​ខេត្ត​នីមួយៗត្រូវមាន​ការឧបត្ថម្ភ​គាំទ្រ​ពី​វិស័យ​ជន និង​សប្បុរសជន​ផងដែរ ដ្បិត​ឯកឧត្តម​មាន​សុទិដ្ឋិនិយម​ថា អភិបាលខេត្ត និង​ស្នងការ​នគរបាល​ខេត្ត​នីមួយៗអាចមាន​លទ្ធភាព​កៀគរ​សប្បុរសជន ដើម្បី​ចូលរួម​គាំទ្រ​ដល់​ដំណើរការ​បង្កើត​ក្លិប​បាល់ទះ​នេះ​បាន។​ ​នេះ​គឺជា​យន្ដការ​ថ្មី​មួយទៀត ដោយ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​សង្កត់ធ្ងន់ថា បើ​មិន​ចាប់ផ្ដើម​សកម្មភាព​បែបនេះ សហព័ន្ធ​នឹងមាន​ក្លិប​តែ​នៅ​រាជធានី​ភ្នំពេញ។ តាមរយៈ​នេះ ឯកឧត្តម​បានស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត​ទាំងអស់​ចូលរួម​សហការ ហើយ​ត្រៀមខ្លួន​ចុះឈ្មោះ​ចូលរួម​ប្រកួត​ពានរង្វាន់​សម្ដេច​ក្រឡា​ហោម ស ខេង និង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុង​ឆ្នាំ​២០២២ នាពេលខាងមុខ ខណៈ​កីឡាករ​មាន​សមត្ថភាពក៏​អាច​ជ្រើសរើស​ចូល​ជម្រើសជាតិ​ផងដែរ។​

​ដំណាលគ្នា​នឹង​ការជំរុញ​ឲ្យ​មានការ​បង្កើត​ក្លិប​តាម​ខេត្ត​នេះ ប្រមុខ​សហព័ន្ធ​ដដែលក៏បានផ្ដល់​សញ្ញា​ភ្លើង​ខៀវ​ក្នុងការ​ពិចារណា​រៀបចំ​ការប្រកួត​លី​គ​បាល់ទះ​ផងដែរ ក្នុងនោះ​ឯកឧត្តម​បាន​លើក​ជា​ឧទាហរណ៍​ថា ការប្រកួត​លី​គនេះអាច​ជ្រើសរើស​ជើងឯក​តាម​តំបន់ដោយ​បែងចែក និង​រៀបចំ​ការប្រកួត​តាម​បន់​នីមួយៗ ហើយ​ចម្រាញ់​ក្រុម​ខ្លាំងៗ​ឡើងមក​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ​ជាដើម។ តែ​យ៉ាង​ណាគម្រោង​នេះស្ថិតក្រោម​ការពិភាក្សាគ្នា​នៅឡើយ។​ ​បន្ថែម​លើ​នេះ ក្រោយ​ទទួលបាន​ការគាំទ្រ​បន្ដ​ធ្វើជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន ក៏បាន​ធ្វើការ​ប្ដេជ្ញាចិត្ត​លើ​ការងារ​ជាច្រើន​ផង ពិសេស​ការតាំង​ចិត្ត​ដឹកនាំ​សហព័ន្ធ​ឆ្ពោះទៅរក​ភាព​រីកចម្រើន មាន​ប្រជាប្រិយភាព និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ថែមទៀត។ អ្វីដែល​ពិសេសឯកឧត្តម​បាន​សន្យាថា នឹង​លុបបំបាត់​ឲ្យ​អស់​រាល់​អំពើ​អសកម្ម​នានា​ក្នុង​សហព័ន្ធ​ទៀតផង។​ ​សូមបញ្ជាក់ថា ក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៥ និង​បោះឆ្នោត​ជ្រើសតាំង​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​អាណត្តិ​ទី​៦ នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ជា​សាក្សី​ពី​សំណាក់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        143
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        155
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm