សមយុទ្ធយោធារួមគ្នា Arctic Light 2025ដឹកនាំដោយរដ្ឋាភិបាលដាណឺម៉ាក បានធ្វើឡើងនៅកោះ Greenland ដែលជាសមយុទ្ធយោធាធំបំផុតនៅក្នុងប្រវតិ្តសាស្រ្តនាសម័យទំនើបរបស់កោះមួយនេះ ស្របពេលដែលសម្ព័ន្ធមិត្តអង្គការណាតូ ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិនៅតំបន់អាក់ទិក ស្របពេលកើនឡើងចំណាប់អារម្មណ៍សហរដ្ឋអាមេរិកលើកោះយុទ្ធសាស្រ្តមួយនេះ ។
កាលពីថ្ងៃពុធ កងកម្លាំងពិសេសមកពីដាណឺម៉ាក បារាំង និងអាល្លឺម៉ង់ បានធ្វើសមយុទ្ធយោធានៅតំបន់ឆ្នេរភាគខាងលិច Kangerlussuaq នៃកោះ Greenland ខណៈអង្គភាពឆ្មាំជាតិមកពីដាណឺម៉ាក ស៊ុយអែត និងន័រវែស បានចូលរួមសមយុទ្ធដាច់ដោយឡែក នៅតំបន់នោះ ។

ឆ្មាំជាតិដាណឺម៉ាក ដែលជាអង្គភាពស្ម័គ្រចិត្ត និងមិនទទួលយកការចំណាយ ដើរតួយ៉ាងសំខាន់នៅកោះ Greenland តាមរយៈការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាអាកាសយានដ្ឋាន និងរោងចក្រថាមពល ។
លោកឧត្តមសេនីយ៍ Jens Christian Callesen គឺជាមេបញ្ជាការកងកម្លាំងការពារឆ្មាំជាតិដាណឺម៉ាក និយាយថា ពួកយើងរឹងថ្គាមអស់ហើយ ពន្លឺព្រះអាទិត្យផ្លាស់ប្តូរ វាពិតជាត្រជាក់ខ្លាំងណាស់ អាកាសធាតុសើម ហើយលក្ខណៈភូមិសាស្រ្តពិតជាពិបាកខ្លាំងណាស់ ដូច្នេះហើយពួកយើងកំពុងគណនាថាតើទាហានអាចបំពេញការងារតែមួយនេះបានដែរឬទេ នៅក្នុងបរិស្ថានបែបនេះ ។
សូមបញ្ជាក់ថា សមយុទ្ធ Arctic Light 2025ដែលចាប់ផ្តើមពីថ្ងៃទី ៩ រហូតដល់ថ្ងៃទី ១៩ ខែកញ្ញា មានការចូលរួមពីទាហាន ៥៥០នាក់ រួមទាំងកម្លាំងពិសេសមកពីដាណឺម៉ាក បារាំង អាល្លឺម៉ង់ ស៊ុយអែត និងន័រវែស ៕

