ពលរដ្ឋអាហ្វហ្គានីស្ថានធ្វើមាតុភូមិនិវត្តន៍ជួបការលំបាក ស្របពេលកើតវិបត្តិសេដ្ឋកិច្ច និងអាកាសធាតុ

2025/09/19 04:19:34 am        29

នៅច្រកព្រំដែន Islam Qala ខ្យល់បក់ឥតឈប់ឈរធ្វើឲ្យហុយធូលីលើពលរដ្ឋអាហ្វហ្គានីស្ថានធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសរបស់ខ្លួន ស្របពេលដែលសីតុណ្ហោភាពកើនឡើងដល់ ៤០អង្សាសេ ។

គ្រួសារអាហ្វហ្គានីស្ថានទាំងនេះ នាំគ្នារកកន្លែងជ្រកក្រោមម្លប់ ក្នុងនោះក្មេងៗនាំគ្នាយកក្រមារុំមុខរបស់ពួកគេ ខណៈរង់ចាំជំនួយ ។ សម្រាប់ពលរដ្ឋទាំងនេះ វាគឺជាការលំបាកមួយ ក្រោយនិរទេសអស់រយៈពេលជាច្រើនឆ្នាំ ។

ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២៣មក ពលរដ្ឋអាហ្វហ្គានីស្ថានជាង ៤លាននាក់ បានវិលត្រឡប់មកពីប្រទេសអ៊ីរ៉ង់ និងប្រទេសប៉ាគីស្ថាន ក្នុងនោះពួកគេ ១,៥លាននាក់ បានវិលត្រឡប់មកកាន់ប្រទេសកំណើតវិញក្នុងឆ្នាំ ២០២៥នេះ ។

ក្នុងពេលតែមួយនេះដែរ ទិន្នន័យពីអង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) បង្ហាញថា ពលរដ្ឋអាហ្វហ្គានីស្ថានជិត ៣៥ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួននៅក្នុងរយៈពេល ៤ខែដំបូងនៅឆ្នាំ ២០២៥នេះ រួមទាំងការជម្លៀសខ្លួនក្នុងប្រទេស និងការធ្វើអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែន ។

ការជម្លៀសខ្លួនទ្រង់ទ្រាយធំនេះ បង្កជាចំបងដោយសារស្ថានភាពសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរខ្លាំង និងផលប៉ះពាល់កើនឡើងបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ។

នៅប្រទេសអ៊ីរ៉ង់ ពលរដ្ឋអាហ្វហ្គានីស្ថានមិនមែនជាកម្មករអចិន្រ្តៃយ៍ ពួកគេចាំបាច់សម្រាប់សេដ្ឋកិច្ច ធ្វើការក្នុងវិស័យសំណង់ កសិកម្ម និងផលិតកម្ម ។ ការចាកចេញរបស់ពួកគេបង្កើតឲ្យមានគំលាតដ៏សំខាន់មួយនៅក្នុងកម្លាំងការងារអ៊ីរ៉ង់ ខណៈអ្នកដែលវិលត្រឡប់មកវិញ ប្រឈមនឹងអនាគតពុំច្បាស់លាស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        257
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        299
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        278

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm