អាមេរិក វេតូសេចក្ដីសម្រេចបទឈប់បាញ់ហ្កាហ្សារបស់ UN ជាថ្មីម្តងទៀត ខណៈអ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែក

2025/09/19 04:48:01 pm        164

សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (១៨ កញ្ញា) បានប្រើសិទ្ធិវេតូជាថ្មីម្តងទៀតក្នុងការបោះឆ្នោតលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ហើយក៏ទាមទារឱ្យអ៊ីស្រាអែល ដកការរឹតត្បិតទាំងអស់លើការផ្តល់ជំនួយដល់ទឹកដីប៉ាឡេស្ទីននេះ នៅក្នុងជំហានមួយមានបំណងការពារសម្ព័ន្ធមិត្តអ៊ីស្រាអែលរបស់ខ្លួន ពីសម្ពាធការទូត។

សមាជិក ១៤រូបផ្សេងទៀតនៃក្រុមប្រឹក្សា បានគាំទ្រសេចក្ដីសម្រេចនេះ ដែលផ្តួចផ្តើមឡើងក្នុងខែសីហាកន្លងទៅ ដើម្បីឆ្លើយតបនឹងការប្រកាសជាផ្លូវការរបស់អង្គការសហប្រជាជាតិ ពីគ្រោះទុរ្ភិក្សក្នុងដែនដីប៉ាឡេស្ទីនដ៏តូចចង្អៀតនេះ បន្ទាប់ពីរយៈពេលជិត ២ឆ្នាំនៃសង្រ្គាមរបស់អ៊ីស្រាអែល លើក្រុមហាម៉ាស។

សេចក្ដីរាយការណ៍និយាយថា អត្ថបទសេចក្ដីសម្រេចនោះបានទាមទារ "បទឈប់បាញ់ជាបន្ទាន់ គ្មានលក្ខខណ្ឌ និងជាអចិន្ត្រៃយ៍នៅហ្កាហ្សា ដែលគ្រប់ភាគីត្រូវតែគោរព" ក៏ដូចជាការដោះលែងចំណាប់ថ្នូរជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ នេះជាលើកទី៦ហើយ ដែលអាមេរិកវេតូក្នុងក្រុមប្រឹក្សាសន្តិសុខ ជុំវិញសង្រ្គាមហ្កាហ្សា ដោយថ្មីៗបំផុតគឺក្នុងខែមិថុនា នៅពេលដែលខ្លួនប្រើសិទ្ធិវេតូដើម្បីគាំទ្រអ៊ីស្រាអែល។

ជាមួយគ្នានេះ នៅថ្ងៃព្រហស្បតិ៍ដដែលនោះ ទុក្ខវេទនារបស់ប្រជាជនប៉ាឡេស្ទីនមិនបានធូរស្បើយឡើយ ដោយរថក្រោះ និងយន្តហោះចម្បាំងអ៊ីស្រាអែល បានបន្តទម្លាក់គ្រាប់បែកលើទីក្រុងហ្កាហ្សា ដែលជាគោលដៅនៃយុទ្ធនាការជើងគោកដ៏សំខាន់មួយ ដោយរុញច្រានអ្នកស្រុកឱ្យរត់ភៀសខ្លួនចេញទៅភាគខាងត្បូង។ ក្រុមអ្នកកាសែត និងសាក្សីនៅទីនោះ បានមើលឃើញលំហូរដ៏ច្រើនសន្ធឹកនៃពលរដ្ឋហ្កាហ្សា រត់ឆ្ពោះទៅទិសខាងត្បូងដោយថ្មើរជើង ឬយានជំនិះ និងរទេះសត្វលាជាដើម៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        12
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        13
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm