លោក​ប្រធានាធិបតី​ចិន Xi Jinping ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​មុន​ថ្ងៃ​ចូលឆ្នាំ​ចិន​មកដល់​

2022/01/28 05:33:42 pm        1.0 K

​ចិន៖ លោក​ប្រធានាធិបតី​ចិន Xi Jinping បានធ្វើ​ដំណើរ​ដ៏​ពិ​សេសមួយ​ទៅកាន់​លំនៅឋាន​របស់​អ្នកភូមិ​នៅ​តំបន់​ជនបទ អំឡុង​ការ​ដំណើរចុះ​ពិនិត្យ​ស្ថានភាព​នៅ​តំបន់​ជនបទនៃ​ខេត្ត Shanxi ភាគ​ខាងជើងរបស់​ប្រទេស​ចិន ប៉ុន្មាន​ថ្ងៃមុន​ពិធីបុណ្យ​និ​ទារឃ​រដូវ ឬ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​ចូលមក​ដល់​។​

​លោក Xi បាន​អញ្ជើញ​ទៅកាន់​លំនៅឋាន​របស់​អ្នកស្រុក​ចំនួន​២ នៅក្នុង​ភូមិ Fengnanyuan និង​ភូមិ Duancun ​ជិត​ទីក្រុង Huozhou របស់​ខេត្ត​នេះ និង​បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ក្រុមគ្រួសារ​ជាច្រើន​នៅក្នុង​តំបន់​នោះ​។ ក្រុម​អ្នកភូមិ​នោះបាន​និយាយថា ដំណើរ​ចុះសួរសុខទុក្ខ​របស់លោក Xi ហាក់​ផ្ដល់​ភាពកក់ក្ដៅ​យ៉ាងពិត​ប្រាកដ​ដល់​ពួកគេ ក្នុងអំឡុងពេល​អាកាសធាតុ​ត្រជាក់​គ្របដណ្ដប់​ដោយ​ព្រិល​។ ​ក្នុង​ធ្វើដំណើរ​ចុះសួរសុខទុក្ខ​របស់លោក Xi ទៅកាន់​ខេត្ត Shanxi លោកបាន​អញ្ជើញ​ទៅ​តំបន់​វប្បធម៌​ និងសហគ្រាសនៅក្នុង​ទីក្រុង​ផ្សេងៗ ខណៈ​លោក​ជូនពរ​ដល់​អ្នកស្រុក​ក្នុងឱកាស​បុណ្យ​ឈប់សម្រាក​ប្រពៃណី​របស់​ចិន ​ដែល​នឹង​ចូលមក​ដល់​នៅ​ដើម​សប្ដាហ៍​ក្រោយ​។ ក្នុង​រយៈពេល​ ១០​ឆ្នាំ​ជាប់ៗ​គ្នាលោក Xi តែងតែ​ចុះទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត​នានា មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិនដែលជា​ថ្ងៃ​ឈប់សម្រាក​ដ៏​សំខាន់បំផុតសម្រាប់​ប្រតិ​ទីន​ជនជាតិ និង​ជា​ឱកាស​នៃ​ការជួបជុំ​ក្រុមគ្រួសារ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        115
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        153
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm