លោកជំទាវ ហ៊ុន ម៉ាណា ចាត់ឱ្យក្រុមការងារនាំយុវជនម្នាក់នៅខេត្តពោធិ៍សាត់​មកព្យាបាល​នៅភ្នំពេញ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់លលាក្បាលត្រូវវ៉ះកាត់

2025/09/19 05:11:30 pm        415

ក្នុងឱកាសអញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន១២ និងចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួ​ន​៨៣០​គ្រួសារ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់នាព្រឹក ថ្ងៃទី១៨ ខែកញ្ញានេះ លោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឲ្យក្រុមការងារនាំយកប្អូនប្រុស ញ៉ ឌីណា អាយុ២៥ឆ្នាំ រស់ភូមិប៊ុនរ៉ានីសែនជ័យ ឃុំ​ដំណាក់ទ្រយឹង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែល​បាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នា​ពេល​កន្លង​ទៅ ​ហើយប៉ះពាល់ដល់លលាក្បាល ហើយត្រូវវះកាត់នៅខែ១២ខាងមុខនេះ តែខ្វះខាតថវិកា ទើប​ស្កាត់​មកជួបលោកជំទាវនៅថ្ងៃនេះ។ ដូច្នេះទើបលោកជំទាវ ចាត់ឱ្យក្រុម​ការងារ​នាំ​ប្អូន​ប្រុស​មក​ពិនិត្យ​វះ​កាត់ និងព្យាបាលជំងឺនៅមន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ ដោយរាល់ការធ្វើដំណើរ និង​ចំណាយ​ក្នុង​វះកាត់ ព្យាបាលលោកជំទាវជាអ្នករ៉ាប់រងជូន។

ជាមួយគ្នានោះផងដែរ នៅក្នុងកម្មវិធីមនុស្សធម៌នេះលោកជំទាវក៏បានជួបលោកតា លោកយាយ ពីរ​នាក់ប្ដីប្រពន្ធដែលមកចូលរួមពិធីនេះ។ ដោយក្តីអាណិតអាសូរចំពោះពួកគាត់ ដែលមាន​ជីវ​ភាព​លំបាក រស់នៅជាមួយចៅប្រុសម្នាក់ ទើបពេលចប់កម្មវិធីភ្លាម លោកជំទាវក៏​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ម​ក​កាន់ផ្ទះរបស់លោកតាលោកយាយផ្ទាល់តែម្ដង។

លោកតាមានឈ្មោះ សុខ ជិន អាយុ៥៨ឆ្នាំ និងលោកយាយ សុខ លី អាយុ៦៨ ឆ្នាំរស់នៅ ភូមិ​ទួល​អណ្តែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ដោយមើលឃើញ​ពីស្ថាន​ភាព​លំបាក​ក្នុង​ការ​រស់​នៅ​ដោយពុំមានទ្រព្យសម្បត្តិអ្វីជាទីពឹង លោកជំទាវក៏សម្រេចសាងសង់ផ្ទះទេវតា១ ខ្នង​ជូន​លោក​តា លោកយាយ និងជីកអណ្ដូងទឹកស្អាត១ សម្រាប់ពួកគាត់បានប្រើប្រាស់ ព្រមទាំង​បំពាក់​ភ្លើង​សូឡាបំភ្លឺផ្ទះជូនពួកគាត់ទៀតផង។ អំណោយផ្ទះទេវតានេះ នឹងសាងសង់​ជូន​ពួក​គាត់​ក្នុង​ពេល​ឆាប់​ៗនេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm