ប្រព័ន្ធផ្សព្វផ្សាយបរទេសស្ទើរទូទាំងពិភពលោក រាយការណ៍ពីការឈ្លានពានរបស់ថៃ ក្នុងទឹកដីកម្ពុជា

2025/09/19 10:49:39 am        222

សារព័ត៌មានដ៏ល្បី Al Jazeeraរបស់ប្រទេសកាតាបានសរសេរថា កងកម្លាំងថៃបានបាញ់គ្រាប់ជ័រ និងឧស្ម័នបង្ហូរទឹកភ្នែកក្នុងការប៉ះទង្គិចជាមួយអ្នកភូមិកម្ពុជា។

ជនស៊ីវិលកម្ពុជា២៩នាក់ រួមទាំងព្រះសង្ឃនិងមន្ត្រីផងបានរងរបួស នៅពេលយោធាថៃបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រក្នុងអំឡុងពេលប៉ះទង្គិចគ្នានៅក្នុងតំបន់ជម្លោះមួយនៅព្រំដែនកម្ពុជា-ថៃកាលពីរសៀលថ្ងៃពុធសប្ដាហ៍នេះ ជាអំពើហិង្សាដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីប្រទេសទាំងពីរបានបញ្ឈប់ការប្រយុទ្ធគ្នាឆ្លងព្រំដែនកាលពីខែកក្កដា។សារព័ត៌មាន Reutersរបស់អង់គ្លេសរាយការណ៍ថា កងកម្លាំងថៃបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រលើជនស៊ីវិលកម្ពុជាដែលគ្មានអាវុធនៅតំបន់ព្រំដែនមានជម្លោះកាលពីថ្ងៃពុធ ជាការកើនឡើងគួរឱ្យកត់សម្គាល់បំផុតចាប់តាំងពីបានប្រកាសបទឈប់បាញ់ដើម្បីបញ្ចប់ជម្លោះដ៏ធ្ងន់ធ្ងររយៈពេលប្រាំថ្ងៃកាលពីខែកក្កដា។ប្រព័ន្ធផ្សព្វផ្សាយបរទេសស្ទើរទូទាំងពិភពលោករាយការណ៍ពីការឈ្លានពានរបស់ថៃក្នុងទឹកដីកម្ពុជា    

សារព័ត៌មាន ABC NEWS របស់សហរដ្ឋអាមេរិក បាននិយាយថាកងកម្លាំងថៃបានប៉ះទង្គិចជាមួយក្រមអ្នកតវ៉ាជាជនស៊ីវិល មកពីកម្ពុជា កាលពីថ្ងៃពុធ ហើយទង្វើរបស់ថៃគំរាមកំហែងដល់កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយ ក្រោយការប៉ះទង្គិចគ្នា៥ថ្ងៃ។សារព័ត៌មានDWរបស់អាល្លឺម៉ង់ រាយការណ៍ថា លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានចោទប្រកាន់ថៃកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា បានរារាំងជនស៊ីវិលមិនឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅតាមព្រំដែនដែលមានជម្លោះរវាងប្រទេសទាំងពីរ ក្រោយថៃបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងសម្ភារៈបង្ក្រាបផ្សេងៗ ទៅលើអ្នកតវ៉ាកម្ពុជានៅក្នុងភូមិព្រំដែនមានជម្លោះ ហើយថៃនៅតែធ្វើសកម្មភាពព័ទ្ធយកដីអ្នកស្រុក ទោះមានការថ្កោលោទោសពីបរទេសក៏ដោយ។

សារព័ត៌មាន The Hindu របស់ឥណ្ឌា និយាយថា ទាហានថៃបានប្រើអំពើហិង្សាលើពលរដ្ឋ ព្រះសង្ឃនិងមន្ត្រីគ្មានអាវុធក្នុងដៃ ។មេដឹកនាំកម្ពុជា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចោទប្រកាន់ប្រទេសថៃ ពីបទរារាំងមិនឲ្យពលរដ្ឋជាង ២០គ្រួសារ ត្រឡប់ទៅផ្ទះនៅព្រំដែនមានជម្លោះ នេះបើយោងតាមលិខិតរបស់លោកផ្ញើជូនប្រមុខអង្គការសហប្រជាជាតិ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ១៨ កញ្ញា ឆ្នាំ២០២៥ នេះ។

សារព័ត៌មាន AnewZ របស់អាស៊ែរបៃហ្សង់ និយាយថា នគរបាលថៃបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់ជ័រ និងការរាយបន្លាលួសនៅតែបន្ត លើជនស៊ីវិលកម្ពុជានៅតំបន់ព្រំដែនជម្លោះមួយកាលពីថ្ងៃពុធ។ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក នេត្រ ភក្ត្រា បានចោទមន្ត្រីថៃពីបទទន្ទ្រានឆ្លងព្រំដែន ហើយបាននិយាយថា ពួកគេបានប្រើឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និងឧបករណ៍បង្កើតសំឡេងរំខានប្រឆាំងនឹងជនស៊ីវិលកម្ពុជា។សារព័ត៌មាន Asia news network មានមូលដ្ឋាននៅសិង្ហបុរីនិយាយថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានថ្កោលទោសចំពោះការប្រើអំពើហិង្សារបស់កងកម្លាំងសន្តិសុខថៃលើជនស៊ីវិលកម្ពុជា ដោយប្រកាសថា ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ គណៈកម្មាធិការនេះអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ និងដាក់សម្ពាធថៃឲ្យគោរពច្បាប់តំបន់ និងអន្តរជាតិ៕

អត្ថបទដែលទាក់ទង

ប្រធានជំនួយ UN ជំរុញឱ្យមេដឹកនាំពិភពលោកប្រឹងប្រែងថែមទៀត បន្ទាប់ពីអាមេរិក កាត់ជំនួយអន្តរជាតិ
2025/09/19 12:26:19 pm        1
ជនជាតិអ៊ីស្រាអែលពីរនាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារនៅច្រកឆ្លងកាត់ព្រំដែនប្រទេសហ្ស៊កដានី
2025/09/19 12:23:23 pm        1
បារាំងព្រមានថា ទណ្ឌកម្ម UN លើអ៊ីរ៉ង់ នឹងត្រូវដាក់ឡើងវិញ ខណៈកិច្ចចរចានុយក្លេអ៊ែរនៅតែជាប់គាំង
2025/09/19 12:11:27 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានជំនួយ UN ជំរុញឱ្យមេដឹកនាំពិភពលោកប្រឹងប្រែងថែមទៀត បន្ទាប់ពីអាមេរិក កាត់ជំនួយអន្តរជាតិ

2025/09/19 12:26:19 pm
​ជនជាតិអ៊ីស្រាអែលពីរនាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារនៅច្រកឆ្លងកាត់ព្រំដែនប្រទេសហ្ស៊កដានី
2025/09/19 12:23:23 pm
​ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
2025/09/19 12:21:30 pm
​លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ បន្តឧបត្ថម្ភម៉ូតូ៣គ្រឿង និងសម្ភារ ជូនទៅ​វីរកងទ័ព​ប្រចាំ​ទិស​ខេត្ត​ព្រះវិហារ
2025/09/19 12:11:51 pm
​បារាំងព្រមានថា ទណ្ឌកម្ម UN លើអ៊ីរ៉ង់ នឹងត្រូវដាក់ឡើងវិញ ខណៈកិច្ចចរចានុយក្លេអ៊ែរនៅតែជាប់គាំង
2025/09/19 12:11:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/18 02:44:15 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/15 06:03:51 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/17 10:44:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/18 06:39:46 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am