អង្គការ River Ocean Cleanup រួមជាមួយក្រសួង៨ សហការរៀបចំទិវា​សំអាត​ពិភព​លោក​លើក​ទី៨ ទូទាំងប្រទេសកម្ពុជា ក្រោមមូលបទ “ស្អាតទឹក ស្អាតដី ស្អាតខ្យល់”

2025/09/19 06:40:06 pm        156

ទិវាសំអាតពិភពលោក World Cleanup Day បានប្រព្រឹត្តទៅជាផ្លូវការនៅប្រទេសកម្ពុជា នា​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅតាមបណ្ដោយទន្លេសាប នៃបរិវេណវត្តសុវណ្ណវារី ឃុំព្រែកតាទែន ស្រុក​ពញ្ញាឮ ខេត្តកណ្ដាល  ដោយអង្គការសំអាតទន្លេ សមុទ្រ (River Ocean Cleanup) សហការ​ជាមួយ​រដ្ឋបាលខេត្តកណ្ដាល និងមន្ទីរបរិស្ថាន ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន Leader Energy, ក្រុមហ៊ុន Naga World និងក្រុមហ៊ុន Cambrew រួមគ្នា ជាមួយ ១៩៨ប្រទេស ជុំវិញ​ពិភព​លោក ​ក្រោមមូលបទ “ស្អាតទឹក ស្អាតដី ស្អាតខ្យល់” ស្រប​តា​មយុ​ទ្ធ​សាស្ត្រ​បញ្ចកោណ​ដំណា​ក់​កាលទីមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រដល់​ការ​អនុវត្ត​យុទ្ធ​សាស្ត្រ​ចក្រា​វិស័យបរិស្ថានឆ្នាំ ២០២៣- ២០២៨ (ស្អាត បៃតង និងចិរភាព), យុទ្ធនាការ កម្ពុជា​ស្អាត ខ្មែរធ្វើបាន និង គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

ទិវានេះ​ប្រារព្ធ​បានទៅដោយជោគជ័យ បង្កជាភាពសប្បាយរីករាយ ដោយមានសមាស​ភាព​ចូល​រួម ​១៩៣៦ អង្គ/នាក់ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ​អភិបាល​ខេត្ត​កណ្តាល ​ដោយមានការយាងនិមន្ត/អញ្ជើញចូលរួមពី សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះ​មេ​គុណ​ខេត្ត​កណ្តាល មន្ទីរជុំវិញខេត្តកណ្ដាល ថ្នាក់ដឹកនាំ មន្រ្តីស្រុកពញាឮ អាជ្ញាធរមូលដ្ឋាន ប្រជា​ពលរដ្ឋ ក្រុមហ៊ុនឯកជន សាលារៀន Happy Chandara School យុវជនសសយក យុវជន​កាក​បាទ​ក្រហម​កម្ពុជា យុវជនកាយរឹទ្ធិ ចូលរួមសំអាតសំរាមប្លាស្ទិកប្រមាណ ជាង ២តោន ចេញ​ពី​ច្រាំង​​ទ​ន្លេសាបតាមរយៈកម្មវិធីប្រឡងប្រណាំងរើសសំរាមយករង្វាន់ពិសេសៗដ៏សម្បូបែប រើស​ច្រើន ឱកាសឈ្នេះរង្វាន់ច្រើន ថែមទាំងមានការប្រគុំតន្រ្តីសម័យ ឆ៉ៃយាំ ទូកកំចាត់សំរាម និង​មាន​អាហារ​សំរន់ ភេសជ្ជៈផ្សេងៗ ដើម្បីបំផុសលើកទឹកចិត្តឲ្យ ប្រជាពលរដ្ឋ​ចូលរួម​រក្សា​អនាម័យ​នៅ​ក្នុង​ភូមិ ឃុំរបស់គាត់ ។

សូមបញ្ជាក់ផងដែរទិវាសំអាតពិភពលោក បាននឹងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ៣០​ខែ​កញ្ញា ឆ្នាំ២០២៥ នៅ ២៥រាជធានី/ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ច​សហការ​រវាង​អង្គការសំអាតទន្លេ សមុទ្រ River Ocean Cleanup ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួង​អប់រំយុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ក្រសួងធម្មការនិងសាសនា ក្រសួងធនធានទឹក និងឧតុនិយម។ នៅឆ្នាំ ២០២៤ ទិវា​​សម្អាតពិភពលោក នៅកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៣ក្នុងចំណោម ១៩១​ប្រទេស​ដែល​បាន​ចូល​រួមក្នុងទិវាសំអាតពិភពលោក។ ជោគជ័យនេះបានបញ្ជូនសារយ៉ាងច្បាស់ដល់សហគមន៍អន្តរជាតិថា “កម្ពុជាស្អាតខ្មែរធ្វើបាន” ដែល​ជា​យុទ្ធនាការ របស់ក្រសួងបរិស្ថានផ្ទាល់។

សកម្មភាព​សំអាតក្នុង១ថ្ងៃ មិនគ្រាប់គ្រាន់នោះទេ វាទាមទារនៅការ​ចូលរួម​គាំទ្រ​ជាប្រ​ចាំ​ពីគ្រ​ប់​ស្ថាប័ន​គ្រប់​ជាន់​ថ្នាក់​។ ក្រុម​ហ៊ុនឯកជ​ន​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​បរិស្ថាន​ជា​ពិសេស សំរាមក្នុងទន្លេ និងសមុទ្រ ដែលកំពុងបង្ក​ផល​ប៉ះពា​ល់​គំរាម​កំហែង​ដល់​ជីវៈ​ចម្រុះ​ក្នុ​ងទឹក ទន្លេជាពាងទឹករបស់ប្រជាពលរដ្ឋ ជាប្រភពអាហាររបស់មនុស្ស និងសត្វ ។ សូម​អរគុណដល់ក្រុមហ៊ុន Leader Energy បានផ្តល់ជំនួយថវិការសម្រាប់រយៈពេល៥ឆ្នាំ ២០២៣ ដល់ ២០២៨ ដើម្បីសំអាតសំណល់ប្លាស្ទិកចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ហើ​យ​សូមស្វាគមន៍ចំពោះក្រុមហ៊ុន ទាំងអស់ដែលមានបំណងចង់ចូលរួមសំអាតទន្លេ និងសមុទ្រ សូម​ទាក់​ទង​មកកាន់ អង្គការសំអាតទន្លេ សមុទ្រផ្ទាល់ (Tel: 096 232 2333, Email: [email protected]) ជាកំលាំង ឫការគាំទ្រហិរញ្ញវត្ថុ ភស្តុភារផ្សេងៗ។

ដើម្បីបង្កើន​ការ​ចូលរួមពីសំណាក់ប្រជាពលរដ្ឋ ក្រុមហ៊ុនឯកជនទូទាំងប្រទេស អង្គការសំអាត​ទន្លេ​សមុទ្រ River Ocean Cleanup សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ក្រុមហ៊ុនឯកជន អង្គការ​ជាតិ អន្តរជាតិទាំងអស់ ចូលរួមចូលរួមថែរក្សាអនាម័យប្រទេសកម្ពុជាយើង កុំឲ្យមា​ន​សំណល់​ប្លាស្ទិក នៅក្នុងធម្មជាតិ ជាពិសេសទន្លេ និងសមុទ្រ សំដៅធ្វើយ៉ាង​ណា​ឲ្យប្រទេសក​ម្ពុជា​យើង​ឈា​ន​ទៅរ​ក ភាពស្អាត បៃតង និងចិរភាព ពិតប្រាកដ៕


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        15
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        227
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm