ក្រុមហាម៉ាសព្រមានថា ការវាយលុកលើក្រុងហ្កាហ្សា បញ្ចប់ក្តីសង្ឃឹមសម្រាប់ការវិលត្រឡប់ចំណាប់ខ្មាំង ខណៈលោកNetanyahu រងសម្ពាធ

2025/09/19 06:52:50 pm        69

ក្រុមហាម៉ាស បានចេញសារដ៏ម៉ឺងម៉ាត់បំផុតរបស់ខ្លួនពីចំណាប់ខ្មាំងអ៊ីស្រាអែលនៅតែជាប់ឃុំក្នុងតំបន់ហ្កាហ្សាកាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយនិយាយថាការលុកលុយលើក្រុងហ្កាហ្សា របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu មានន័យថាអ៊ីស្រាអែលបានបាត់បង់ឱកាសណាមួយក្នុងការទទួលបានចំណាប់ខ្មាំងរបស់ខ្លួនចេញពីទឹកដីនេះទោះ ស្លាប់ឬរស់ក៏ដោយ។

នៅក្នុងសារដែលសរសេរជាភាសាហេប្រ៊ូ និងបានថ្លែងទៅកាន់យោធា និងក្រុមអ្នកដឹកនាំរបស់អ៊ីស្រាអែល អង្គភាពយោធារបស់ក្រុមហាម៉ាស ដែលជាកងពលតូច Al-Qassam បាននិយាយថា លោក Netanyahu បានចេញការកាត់ទោសប្រហារជីវិតយ៉ាងមានប្រសិទ្ធភាពចំពោះចំណាប់ខ្មាំង។

សារនោះសរសេរថាអ្នកទោសរបស់អ្នកត្រូវបានបញ្ជូនទៅក្នុងសង្កាត់នានានៃទីក្រុង ហ្កាហ្សា ហើយយើងនឹងមិនខ្វល់ខ្វាយពីជីវិតរបស់ពួកគេឡើយ ដរាបណាលោក Netanyahu បានសម្រេចចិត្តសម្លាប់ពួកគេទៅហើយនោះ។ ការចាប់ផ្តើមនៃប្រតិបត្តិការឧក្រិដ្ឋកម្ម និងពង្រីកការលុកលុយរបស់អ្នកមានន័យថា អ្នកនឹងមិនទទួលបានអ្នកទោសណាម្នាក់ឡើយ មិនថានៅរស់ ឬស្លាប់ ហើយជោគវាសនារបស់ពួកគេនឹងដូចគ្នាទៅនឹងចំណាប់ខ្មាំង Ron Aradដែរ។ 

Arad គឺជាមន្ត្រីផ្នែកប្រព័ន្ធសព្វាវុធរបស់កងទ័ពអាកាសអ៊ីស្រាអែល ដែលបានបាត់ខ្លួនក្នុង ឆ្នាំ១៩៨៦ នៅប្រទេសលីបង់ ហើយដែលត្រូវគេជឿថាត្រូវបានចាប់ខ្លួនដោយក្រុមយោធា Amal ហើយក្រោយមកបានប្រគល់ទៅឱ្យក្រុម ហេសបូឡា។ 

សេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាសកើតឡើងស្របពេលកំហឹងជាសាធារណៈប្រឆាំងនឹងលោក Netanyahu និងរដ្ឋាភិបាលរបស់លោកនៅតែបន្តក្នុងប្រទេសអ៊ីស្រាអែល ជាមួយនឹងបាតុកម្មប្រចាំសប្តាហ៍នៅទីក្រុង Tel Aviv ទាមទារឱ្យបញ្ចប់សង្រ្គាម និងមានបទឈប់បាញ់ ទន្ទឹមនឹងគ្រួសារចំណាប់ខ្មាំងមួយចំនួនបានដឹកនាំការខឹងសម្បារ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        200
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        240
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm