កម្មកររោងចក្រសប្បាយចិត្តក្រោយទទួលការបើកប្រាក់ឈ្នួលមុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ

2025/09/19 06:54:55 pm        355

តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ម្ចាស់រោងចក្រ សហគ្រាសជាច្រើន បាន​សម្រប​សម្រួល​បើក​ប្រាក់​ឈ្នួល និងរោងចក្រមួយចំនួន​ផ្សេង​ទៀត​បាន​បើក​ប្រាក់​ឈ្នួល​បន្ថែម​ទៀត​ដល់​កម្មករ​និយោជិត មុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

លោក អ៊ុំ សុវណ្ណវឌ្ឍនា រដ្ឋបាលរោងចក្រផលិតថង់ ប្លាស្ទីក Rally Packaging Cambodia CO.,LTD នៅ​រាជ​ធានីភ្នំពេញបានឱ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះថា រោងចក្រ​នេះ ​បានផ្តល់ការឈប់សម្រាកដល់កម្មករនិយោជិតទាំងអស់ចំនួនមួយសប្តាហ៍ពេញ ចាប់ពី​ថ្ងៃ​ទី​២១​ ដល់ថ្ងៃទី២៨ និងចូលបំពេញការងារឡើងវិញនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយ​មិន​មាន​ការ​កាត់​ប្រាក់ឈ្នួលអ្វីទាំងអស់ផងដែរ។

លោកបានឱ្យដឹងទៀតថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ ភាគីនិយោជកបាន​បើក​ប្រាក់​ឈ្នួលដ​ល់​កម្មករនិយោជិតតាំងពីសប្តាហ៍មុនមកម្ល៉េះ។ ហើយដោយឡែកនៅក្នុងសប្តាហ៍នេះ និយោជក​ក៏​បាន​បើក​ថវិកា​មួយ​ចំនួនថែមទៀត ដើម្បីទុកជាសោហ៊ុយ​ដល់​កម្មករ​និយោជិត​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ដើម្បីជួបជុំក្រុមគ្រួសារ។

លោក ផាក សុភិក្ត កម្មកររោងចក្រខាងលើនេះ ដែលមានស្រុកកំណើតនៅខេត្តក្រចេះ បាន​និយាយ​ឱ្យ​ដឹង​ថា ជាទូទៅរាល់ពិធីបុណ្យជាតិធំៗ កម្មកររោងចក្រភាគ​ច្រើន​តែង​តែ​ទទួល​បាន​ការ​ឈប់​សម្រាក​ជា​ច្រើនថ្ងៃ និងមិនកាត់ប្រាក់ឈ្នួលផងដែរ។ លោកបន្តថា ឆ្នាំនេះក្រៅពីជួប​ជុំ​ក្រុម​គ្រួសារ និងនាំយកចង្កាន់ប្រគេនព្រះសង្ឃ គឺមិនមានគម្រោងទៅកម្សាន្តទីណានោះទេ ព្រោះរ​ដូវ​នេះ ​សំខាន់ជាងគេ គឺការធ្វើបុណ្យ ធ្វើទាន និងជួបជុំក្រុមគ្រួសារ សាច់ញាតិ ដែលខានជួបគ្នាយូរ ដោយ​សារ​ម្នាក់ៗមមាញឹកការងាររៀងៗខ្លួន។

ស្រដៀងគ្នានេះ កម្មការិនី ឈៀង រៀម មានស្រុកកំណើតនៅខេត្តកំពង់ចាម និងកម្មករ ផាក សុភិក្ត មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំ បាននិយាយដោយទឹកមុខញញឹមថា ពួកគាត់​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ដែលបានទៅលេងស្រុកកំណើត ព្រោះបានទៅលេងឪពុកម្តាយ បងប្អូន និង​មិត្ត​ភ័ក្តិ ដែលខកខានជួបជុំគ្នាយ៉ាងយូរ ដោយសារជាប់រវល់ការងារ។ ពួកគាត់ បានលើកឡើងថា ការ​រស់​នៅក្រុងភ្នំពេញសព្វថ្ងៃនេះ ពិតជារវល់ និងមមាញឹកច្រើនក្នុងការបំពេញការងារ ដូច្នេះ​មិន​សូវ​មាន​ពេល​ទៅលេ​ង​ស្រុកឡើយ លុះត្រាតែមានបុណ្យទាន ឬបុណ្យជាតិធំៗទើបអាច​ធ្វើ​ដំណើរ​ទៅ​បាន​។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើម្ចាស់ ឬ​នាយក​សហគ្រាស ក្រុមហ៊ុន រោងចក្រ អនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល​នា​ឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រយៈពេល ៣ថ្ងៃ គឺថ្ងៃទី២១-២២-២៣ ខែ​កញ្ញា ឆ្នាំ២០២៥ និងត្រូវសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួលខែកញ្ញា ដែលកម្មករ​និយោជិត​ត្រូវ​ទទួល​បាន​ឱ្យបានមុនថ្ងៃឈប់សម្រាកនេះ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ឱ្យតែពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំប្រពៃជាតិខ្មែរ បុណ្យ​ភ្ជុំ​បិណ្ឌ​ និងពិធីបុណ្យអុំទូកជាដើម ប្រជាពលរដ្ឋចំណាកស្រុករស់នៅភ្នំពេញ ក៏ដូចជាកម្មករ កម្មការ​នី​ជាច្រើនសិបនាក់ តែងតែធ្វើដំណើរចេញ ដើម្បីជួបជុំក្រុមគ្រួសារ និងសាច់​ញាតិ​នៅ​ស្រុក​កំណើត​រៀង​ៗខ្លួន​៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm