ក្រុមជំនួយ UN កំពុងប្រឹងប្រែងឥតសម្រាកដើម្បីសម្អាតកម្ទេចថ្ម បន្ទាប់ពីគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន

2025/09/19 07:37:35 pm        110

អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (១៧ កញ្ញា) ថា បុគ្គលិកផ្តល់ជំនួយនៅតែបន្តប្រឹងប្រែងឥតសម្រាក និងខិតខំយ៉ាងសស្រាក់សស្រាំ ដើម្បីសម្អាតកម្ទេចថ្ម និងសាងសង់ឡើងវិញ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំបានវាយប្រហារភាគខាងកើតអាហ្វហ្គានីស្ថាន កាលពីចុងខែសីហាកន្លងទៅ ដោយបានសម្លាប់មនុស្សយ៉ាងតិច ២.២០០នាក់ និងកាត់ផ្តាច់ផ្លូវទៅតំបន់ដាច់ស្រយាលជាច្រើន។

រញ្ជួយដីកម្រិត ៦រ៉ិចទ័រ កាលពីថ្ងៃទី៣១ ខែសីហា ដែលប៉ះពាល់ដល់មនុស្សជាងកន្លះលាននាក់នោះ មានជម្រៅរាក់ប្រហែល ១០គីឡូម៉ែត្រ ដោយបានបំផ្លាញ ឬបង្កការខូចខាតយ៉ាងទូលំទូលាយដល់អគារទាបៗនៅតំបន់ភ្នំ។ រញ្ជួយដីនេះបានវាយប្រហារនៅពេលយប់ជ្រៅដែលធ្វើឱ្យមនុស្សស្លាប់ច្រើន ហើយផ្ទះសម្បែងក៏បាក់រលំភ្លាមៗ បង្កជាអន្ទាក់មរណៈកាន់តែអាក្រក់។

កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ UNDP បាននិយាយថា ទិន្នន័យពីផ្កាយរណបបង្ហាញថា កម្ទេចកម្ទីដ៏ច្រើនក្នុងបរិមាណប្រហែលរថយន្តដឹកទំនិញ ៤០.៥០០គ្រឿង នៅតែត្រូវការសម្អាតពីតំបន់ដែលរងផលប៉ះពាល់នៅក្នុងខេត្តមួយចំនួន ហើយសហគមន៍ទាំងមូលនៅតែខ្ទេចខ្ទី ខណៈក្រុមគ្រួសារកំពុងស្នាក់នៅតាមទីវាលចំហ ជាមួយនឹងភាពភ័យខ្លាច និងកង្វះជំនួយ។

ចំណុចកណ្តាលនៃរញ្ជួយដីនេះគឺនៅក្នុងខេត្ត Kunar ដាច់ស្រយាល និងសម្បូរដីភ្នំ ដែលបង្កជាបញ្ហាខ្លាំងដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះ និងសម្រាលបន្ទុកដោយរដ្ឋាភិបាលតាលីបង់ និងក្រុមមនុស្សធម៌៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        12
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        11
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm