អ្នកជំនាញ៖ តំបន់ព្រលានយន្តហោះថ្មីបាននឹងកំពុងស្រូបយកការអភិវឌ្ឍលើវិស័យអចលនទ្រព្យ

2025/09/19 08:25:43 pm        197

អ្នកជំនាញអចលនទ្រព្យមើលឃើញថា វិស័យ​អចលនវត្ថុ​នៅ​តំបន់​ភាគ​ខាង​ត្បូង​នៃ​រាជ​ធានី​ភ្នំពេញ ​កំពុងមានការអភិវឌ្ឍរីកម្រើន ជាពិសេសនៅជុំវិញតំបន់ព្រលានយន្តហោះអន្តរជាតិតេជោ នឹ​ង​ស្រូបយកអចលនទ្រព្យ មានអគារផ្នែកពាណិជ្ជកម្ម លក់រាយនិងដុំ ការអភិវឌ្ឍន៍លំនៅឋាន និង​ការ​វិនិយោគក្នុងវិស័យឧស្សាហកម្មជាដើម។

ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារ អ្នកយកព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃវិស័យអចលនវត្ថុ និង​ការ​ស្រូប​យក​ការ​អភិវឌ្ឍនៅផ្នែកខាងត្បូងនៃរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ​ថា ទីផ្សារអចលទ្រព្យនៅក្នុងឆ្នាំ២០២៥នេះឃើញថា នៅក្នុងត្រីមាសទី១ មាន​សកម្មភាព​វិជ្ជមាន​សមរម្យ​ ប៉ុន្តែនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥នេះ ឃើញថា វិស័យអចលនទ្រព្យនៅកម្ពុជា បាន​ប៉ះ​ពាល់​ផង​ដែរអំពីពន្ធបដិការរបស់សហរដ្ឋ- អាមេរិក និងនៅក្នុងត្រីមាសទី៣នេះ កម្ពុជា​បាន​បន្ថែម​នូវ​សម្ពាធថ្មីមួយទៀត នៃបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដែលបញ្ហាទាំង អស់នេះ បាន​ធ្វើ​ឱ្យ​វិនិយោគិនស្ថិតក្នុងការពិចារណារលើការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា។

ឧកញ៉ា បន្តថា ទោះបីស្ថានភាពមិនទាន់អំណាយផលល្អយ៉ាងណាក៏ដោយ ក៏តំបន់​មួយ​ចំនួន​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តស្រូប​យក​ការអ​ភិវឌ្ឍន៍​លើ​វិស័យ​អចលន​ទ្រព្យ​ជា​បន្ត​បន្ទាប់​ផង​ដែរ ជាក់ស្តែងតំបន់ព្រលានយន្តហោះថ្មី (ព្រលានយន្តហោះអន្តរជាតិតេជោ) ដែល​ស្ថិត​នៅតំបន់ភូមិភាគខាងត្បូងនៃរាជធានីភ្នំពេញ បានកំពុងបន្តស្រូបយកអលនទ្រព្យ ដូចជា​៖ គម្រោងអភិវឌ្ឍន៍ផ្នែកពាណិជ្ជកម្ម ដែលនឹងបន្តកើតឡើងផុលផុសបន្ថែមទៀត, អគារ​ដាក់តាំងបង្ហាញនូវផលិតផលសំខាន់ៗ ពោល​គឺ​នៅ​ផ្នែក​ជួរ​មុខ​នៃ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​តេជោ ​អាចនិងស្រូបយកប្រភេទអគារបម្រើដល់ការធ្វើពាណិជ្ជកម្ម និងផ្នែកនៅ ជុំវិញ​ព្រលាន​យន្ត​ហោះ ​នឹងមានការអភិវឌ្ឍផ្នែកលំនៅឋាន និងបុរីនានា ហើយភ្ជាប់ពីនេះផងដែរ និងមាន​តំបន់​អភិវឌ្ឍ​វិស័យ ឧស្សាហកម្មជាដើម ក្នុងនោះក្រៅពីការអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញ និង​ខេត្ត​កណ្តាល​ ការអភិវឌ្ឍនេះនឹងអាចហៀរទៅដល់ ខេត្តតាកែវផងដែរ ដោយធ្វឱ្យតំបន់ផ្នែកទាំងនេះ នឹង​រីក​ចម្រើនជាបន្តបន្ទាប់។

ចំណែកពាក់ព័ន្ធវិស័យដីធ្លីវិញ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាល SAM SN GROUP ថ្មីៗនេះបាន លើកឡើងផងដែរថា ជុំវិញបញ្ហាដីធ្លីនៅកម្ពុជា ក្នុងរយៈ​ពេល​ជិត​២០​ឆ្នាំ​មុន ថ្លៃនៃដីធ្លីជាពិសេសនៅតំបន់ជាយក្រុងភ្នំពេញមានតម្លៃ ទាបខ្លាំង ក្នុង​នោះ​បន្ទាប់​ពី​មាន​វិនិយោគិ​ន​ចិនចូលមកវិនិយោគច្រើន វិស័យនេះបានហក់ឡើងខ្លាំង ជាក់ស្តែងនៅមុនការផ្ទុះឡើង នៃ​វិបត្តិជំងឺកូវីដ-១៩ សកម្មភាពធ្វើអាជីវកម្មលើវិស័យដីធ្លីបានកើតឡើងយ៉ាងផុលផុស។ បន្ទាប់​ពី​ពិភព​លោក​មានវិបត្តិ វិស័យនេះ ក៏ត្រូវជាប់គាំង ដោយបានធ្វើ​ឱ្យ​អ្នក​ដែល​រក​ស៊ី​ទទួល​ទាន​លើ​វិស័យ​ដីធ្លី​ក្ស័យធុនជាច្រើនផងដែរ។ តែទោះបីយ៉ាង បច្ចុប្បន្ននេះវិស័យ ដីធ្លីបានងើប​ឡើង​ខ្លះ​ៗ​វិញ​ ជាពិសេសនៅតំបន់ជាយរាជធានីភ្នំពេញ ដោយតំបន់មួយចំនួនកំពុងមានប្រតិបត្តិការច្រើន សម្រាប់ ប្រភេទដីធ្លីបម្រើដល់វិស័យឧស្សាហកម្ម ស្របពេល​កម្ពុជា​បាន​កំពុង​ស្រូប​យក​សក្តា​នុពល​វិនិយោគ ខណៈដែលប្រភេទដីធ្លីនៅតាម បណ្តាខេត្តនៅជួបបញ្ហានៅឡើយ៕ អត្ថបទ៖ រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        3
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        88
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm