នាវាមុជទឹកនុយក្លេអ៊ែររុស្ស៊ី ធ្វើសមយុទ្ធបាញ់មីស៊ីលតម្រង់គោលដៅនៅសមុទ្រ Okhotsk

2025/09/19 09:08:24 pm        100

កងនាវាមុជទឹកទីក្រុងមូស្គូ បាននិយាយនៅថ្ងៃសុក្រ (១៩ កញ្ញា) នេះថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន ២គ្រឿងនៃកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី បានបាញ់បង្ហោះមីស៊ីលតម្រង់គោលដៅដោយជោគជ័យ ក្នុងអំឡុងពេលធ្វើសមយុទ្ធកងទ័ពជើងទឹកនៅសមុទ្រ អូខុតស្ក៍ (Okhotsk)។

សេវាសារព័ត៌មានរបស់កងនាវារុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាមុជទឹកពហុគោលបំណងឈ្មោះ Krasnoyarsk និង Omsk បានបាញ់មីស៊ីលតម្រង់គោលដៅប្រភេទ Oniks និង Granit ទៅកាន់គោលដៅសមុទ្រដែលបានកំណត់ មានចម្ងាយជាង ២៥០គីឡូម៉ែត្រ។ ទិន្នន័យតាមដានបង្ហាញថា មីស៊ីលទាំង ៣គ្រាប់ បានបាញ់ចំគោលដៅផ្ទាល់។ នាវាលើផ្ទៃសមុទ្រ និងអង្គភាពអាកាសចរណ៍កងទ័ពជើងទឹកនៃកងនាវាចរប៉ាស៊ីហ្វិក ក៏ត្រូវដាក់ពង្រាយដើម្បីការពារតំបន់សាកល្បង ក្នុងអំឡុងពេលសមយុទ្ធផងដែរ។

ការហ្វឹកហ្វឺនបាញ់មីស៊ីលនេះគឺជាផ្នែកមួយនៃសមយុទ្ធបញ្ជាការនិងបុគ្គលិក ដែលធ្វើឡើងដោយបញ្ជាការរួមនៃកងកម្លាំងនៅភាគឦសានរបស់រុស្ស៊ី ចាប់តាំងពីថ្ងៃទី១២ ខែកញ្ញា។ សមយុទ្ធបានផ្តោតលើការការពារផ្លូវសមុទ្រនៅភាគខាងជើងមហាសមុទ្រប៉ាស៊ីហ្វិក ក៏ដូចជាការការពារឆ្នេរនៃតំបន់ Kamchatka និង Chukotka និងទឹកដីកោះក្បែរនោះ។

កងនាវារុស្ស៊ីបន្ថែមថា សមយុទ្ធនេះត្រូវបានធ្វើឡើងក្រោមផែនការហ្វឹកហ្វឺនរបស់កងទ័ពជើងទឹករុស្ស៊ី ហើយជាដំណាក់កាលចុងក្រោយនៃការហ្វឹកហ្វឺនប្រយុទ្ធសម្រាប់រដូវក្តៅ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        52
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        82
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm