អាជ្ញាធរខេត្តកំពង់ឆ្នាំង ដាក់ពង្រាយកម្លាំងជិត ៨ពាន់នាក់ ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

2025/09/19 10:19:37 pm        265

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែ​កញ្ញា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមបានដាក់ពង្រាយកម្លាំងនគរបាល កម្លាំង​កង​រាជ​អាវុធ​ហត្ថ និងកម្លាំងប្រជាការពារប្រមាណជិត ៨ពាន់នាក់ នៅតាមវត្តអារាម តាមផ្លូវ​សាធារណៈ​សំខាន់ៗ ទីរមណីយដ្ឋាននានាក្នុងខេត្ត កំពង់ចម្លងដទៃទៀត ដើម្បីធានា​ឱ្យ​បាន​នូវ​ស្ថិរភាព​សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា តាមទីវត្តអារាម រមណីយដ្ឋាននានា កំពង់​ចម្លង​ដរ​ទទឹង​ក្រុងកំពង់ឆ្នាំង និងស្រុកកំពង់លែង នៅតាមដងផ្លូវសំខាន់ៗក្នុងខេត្ត ត្រូវ​បាន​ដាក់​ពង្រាយ​កម្លាំង ដើម្បីធានាបាននូវស្ថិរភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ រក្សាបាននូវ​ចរាចរណ៍​កុំ​ឱ្យកកស្ទះ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ជូន​ពលរដ្ឋ និងភ្ញៀវទេសចរមកលេងស្រុកកំណើត មកធ្វើបុណ្យ និង​មក​កម្សាន្ត​តាម​ទី​រមណីយ​ដ្ឋាន​នានា​។ ក្នុងនោះមានកម្លាំងនគរបាលប្រមាណ១២០០នាក់ កម្លាំងប្រជាការពារ ៦០០០នាក់ និង​កង​រាជ​អាវុធហត្ថប្រមាណជាង ២០០នាក់ ដើម្បីរក្សាការពារក្នុងអំឡុងបុណ្យកាន់បិណ្ឌ និងភ្ជុំ​បិណ្ឌ​នេះ​។

ក្នុងនោះវិធានការទាំង ៨ចំណុច ដែលបានដាក់ចេញរួមមាន ការយកចិត្ត​ទុក​ដាក់​ក្តាប់​សភាព​ការណ៍​ក្នុង​ដែនសមត្ថកិច្ចរបស់ខ្លួនពាក់ព័ន្ធសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ពិសេសសកម្ម​ភាព​ភេវរ​កម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងចាត់វិធានការឱ្យបានទាន់ពេលវេលា។ បន្ត និង​ពង្រឹង​ការ​អនុវត្ត​គោល​នយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គ្រប់គ្រងឱ្យបានហ្មត់ចត់ មុខ​សញ្ញា​ប្រព្រឹត្ត​បទ​ល្មើស ការប្រើប្រាស់អាវុធ រំសេវ គ្រឿងផ្ទុះ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន សកម្ម​ភាព​ក្មេងទំនើង។ ពង្រឹងវិធានការសន្តិសុខ សណ្ដាប់ធ្នាប់នៅគោលដៅប្រារព្ធពិធីបុណ្យ កន្លែង​កម្សាន្ត រួមមានវត្តអារាម ប្រាសាទ និងតំបន់រមណីយដ្ឋានទេសចរណ៍។ ការពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ផ្លូវគោក ដាក់កម្លាំងតាមគោលដៅ ដើម្បីកាត់បន្ថយការកកស្ទះ និង​គ្រោះ​ថ្នាក់​នានា និង​បង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះភ្លើងទៀន ធូប និងការប្រើប្រាស់ចរន្តអគ្គិសនី បង្ការគ្រោះថ្នាក់អគ្គិភ័យជាយថាហេតុ៕ អត្ថបទ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        89
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        107
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm