លោក Trump ប្រាប់លោក Starmer ឱ្យប្រើយោធាដើម្បីគ្រប់គ្រងច្រកព្រំដែនចក្រភពអង់គ្លេស

2025/09/19 10:21:57 pm        197

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១៨ កញ្ញា) បានបង្ហើបប្រាប់ឱ្យនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer អាចប្រើប្រាស់យោធាដើម្បីបញ្ឈប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ នៅក្នុងសន្និសីទសារព័ត៌មានមួយដើម្បីបិទបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទីពីររបស់លោក ទៅកាន់ចក្រភពអង់គ្លេស។

ក្នុងពិភាក្សាពីបញ្ហាអន្តោប្រវេសន៍ជាមួយលោក Starmer លោក Trump បានលើកឡើងពីគោលនយោបាយរបស់លោកក្នុងការធានាព្រំដែននៅសហរដ្ឋអាមេរិក ហើយសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេសបានប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះជាមួយនឹងជនអន្តោប្រវេសន៍ជិះទូកតូចៗឆ្លងកាត់យ៉ាងលើសលប់តាមផ្លូវទឹកអង់គ្លេស។

លោក Trump បាននិយាយថា "មានអ្នកចូលទៅចក្រភពអង់គ្លេសច្រើនណាស់ ហើយលោកបានប្រាប់នាយករដ្ឋមន្រ្តីអង់គ្លេសឱ្យបញ្ឈប់រឿងនេះ ទោះជាត្រូវកោះហៅយោធា ឬតាមមធ្យោបាយណាក៏ដោយ"។ ក្រោយមកទៀត ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោកក៏បានជំរុញឱ្យលោក Starmer ប្រកាន់ជំហរតឹងរឹងប្រឆាំងនឹងអន្តោប្រវេសន៍។

គួរឱ្យដឹងថា ចាប់តាំងពីការវិលត្រឡប់ទៅតំណែងសេតវិមានវិញក្នុងខែមករា លោក Trump បានបង្កើនការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ និងបង្ក្រាបការឆ្លងកាត់ព្រំដែនខុសច្បាប់យ៉ាងលើសលប់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        226
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        268
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm