ប្រធានការពារជាតិប្លុកអឺរ៉ុប នឹងកោះប្រជុំនៅសប្ដាហ៍ក្រោយ ស្ដីពីការសង់ "ជញ្ជាំងដ្រូន" ទប់ទល់នឹងរុស្ស៊ី

2025/09/19 10:29:51 pm        340

ស្នងការការពារជាតិអ៊ឺរ៉ុប លោក Andrius Kubilius បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ កញ្ញា) ថា លោកគ្រោងនឹងជួបពិភាក្សាជាមួយបណ្ដារដ្ឋមន្ត្រីការពារជាតិប្លុកអឺរ៉ុប នៅសប្តាហ៍ក្រោយនេះ ស្តីពីការសាងសង់ "ជញ្ជាំងដ្រូន" នៅតាមបណ្តោយព្រំដែនភាគខាងកើតរបស់សហភាពអឺរ៉ុប ដែលជាគម្រោងមួយត្រូវចាត់ទុកថាបន្ទាន់ខ្លាំង ក្រោយយានដ្រូនរុស្ស៊ី ជ្រៀតចូលដែនអាកាសប៉ូឡូញ។

លោក Kubilius បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រទេសសហភាពអឺរ៉ុបមួយចំនួនបានពិភាក្សាគ្នារួចទៅហើយពីគំនិតនៃខ្សែការពារប្រឆាំងនឹងដ្រូនបែបនេះ មុនពេលឧប្បត្តិហេតុជ្រៀតចូលដែនអាកាសកាលពីសប្តាហ៍មុន ហើយស្លាបប្រតិបត្តិរបស់សហភាពអឺរ៉ុប ឥឡូវនេះ ចង់ចាត់វិធានការឱ្យបានឆាប់ដើម្បីប្រែគំនិតនេះឱ្យក្លាយជាការពិត។

ក្រុមអ្នកវិភាគ និងមន្ត្រីបាននិយាយថា ការដែលដ្រូនចូលក្នុងដែនអាកាសប៉ូឡូញបាន បានលាតត្រដាងពីចន្លោះប្រហោងនៃសមត្ថភាពរបស់អឺរ៉ុប និងអង្គការណាតូ ក្នុងការការពារប្រឆាំងនឹងដ្រូន បើទោះបីជាកងកម្លាំងប៉ូឡូញ និងណាតូ បាញ់ទម្លាក់អាវុធអាកាសនោះជាច្រើនគ្រឿងក៏ដោយ។

លោក Kubilius បាននិយាយថា លោកនឹងធ្វើសន្និសីទវីដេអូស្តីពីគម្រោងនេះ ជាមួយរដ្ឋមន្ត្រីការពារជាតិអឺរ៉ុបខាងកើត និងតំណាងមកពីអ៊ុយក្រែន ដែលអាចចែករំលែកមេរៀនពីសង្គ្រាមជាមួយរុស្ស៊ី។ ប្រមុខការពារប្លុកអឺរ៉ុបរូបនេះបន្ថែមថា ការពិភាក្សានៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ប៉ុន្តែលោកសង្កត់ធ្ងន់ថា គម្រោងនេះអាចជាឧបករណ៍ចាប់សញ្ញាចម្រុះ និងអាវុធផ្សេងៗគ្នា និងប្រព័ន្ធវាយប្រហារផ្នែកបច្ចេកវិទ្យា ដែលនឹងរកឃើញ និងបំផ្លាញដ្រូនដែលចូលពីខាងក្រៅ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        11
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm