WHO៖ មនុស្សជាង៣០នាក់ បានស្លាប់ដោយសារការផ្ទុះឡើងនៃជំងឺ Ebola នៅប្រទេសកុងហ្គោ

2025/09/19 10:32:20 pm        419

អង្គការសុខភាពពិភពលោក WHO បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ កញ្ញា) ថា ករណីឆ្លងមកពីការផ្ទុះឡើងនៃជំងឺ អេបូឡា (Ebola) មានចំនួន ៤៨ករណី ត្រូវបានបញ្ជាក់ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយមនុស្សយ៉ាងតិច ៣១នាក់ បានស្លាប់ដោយសារជំងឺដ៏កំណាចនេះ។

ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកសារព័ត៌មានពីទីស្នាក់ការកណ្តាលរបស់អង្គការសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវថា៖ អស់ពេល ២សប្តាហ៍មកហើយចាប់តាំងពីរដ្ឋាភិបាលកុងហ្គោ បានប្រកាសពីការផ្ទុះឡើងនៃវីរុស អេបូឡា ហើយមកទល់ពេលនេះមាន ៤៨ករណី ត្រូវបានបញ្ជាក់ និងប្រហែលជាមានការស្លាប់ ៣១នាក់ ត្រូវបានរាយការណ៍។

ការផ្ទុះឡើងនៃជំងឺនេះគឺជាលើកទីមួយរបស់កុងហ្គោ ក្នុងរយៈពេល ៣ឆ្នាំ ហើយត្រូវបានប្រកាសកាលពីដើមខែកញ្ញានេះ។ ព្រៃត្រូពិកដ៏ក្រាស់ឃ្មឹករបស់កុងហ្គោ គឺជាជង្រុកធម្មជាតិសម្រាប់វីរុសអេបូឡានេះ ដែលបណ្តាលឱ្យមានអាការៈគ្រុនក្តៅ ឈឺខ្លួន និងរាគរូស ហើយវីរុសនេះអាចបន្តនៅក្នុងខ្លួនរបស់មនុស្សរស់ រហូតដល់រាប់ឆ្នាំ។

WHO និយាយថា វ៉ាក់សាំងអេបូឡា ដំបូង ៤០០ដូសប្រភេទ Ervebo ពីឃ្លាំងស្តុកសរុប ២.០០០ដូសរបស់ប្រទេសនេះ ត្រូវបញ្ជូនទៅតំបន់ Bulape ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក CDC កាលពីថ្ងៃព្រហស្បតិ៍ បានចេញសេចក្តីណែនាំសុខភាព ដល់មន្ទីរសុខាភិបាលសាធារណៈនានា មន្ទីរពិសោធន៍គ្លីនិក និងបុគ្គលិកថែទាំសុខភាព ស្តីពីការផ្ទុះឡើងនៃជំងឺអេបូឡា នៅកុងហ្គោ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        351
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        350
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        341

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm