ឧត្តមសេនីយឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញហិរញ្ញវត្ថុ ថ្នាក់មធ្យម ជំនាន់ទី៥ ឆ្នាំ២០២៥ ដែលប្រារព្ធឡើងនៅសាលប្រជុំទីស្តីការក្រសួងការពារជាតិ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានមានប្រសាសន៍លើកទឹកចិត្តឲ្យមន្ត្រីជំនាញបន្តការសិក្សារៀនសូត្រជារៀងរហូត ព្រោះបច្ចុប្បន្ននេះបច្ចេកវិទ្យាវិវត្តន៍ថ្មីៗជានិច្ច និងបានផ្ដាំផ្ញើឲ្យសិក្ខាកាមដែលទើបតែបញ្ចប់វគ្គទាំងអស់ ត្រូវយកចំណេះជំនាញដែលខ្លួនបានរៀន យកទៅបម្រើការនៅតាមបណ្តាអង្គភាពរបស់ខ្លួន ប្រកបដោយសីលធម៌ និងទំនួលខុសត្រូវខ្ពស់ និងត្រូវស្ដាប់បទបញ្ជារបស់មេបញ្ជាការ។
បើយោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ គឹម សុណារ៉ា នាយកនាយកដ្ឋានហិរញ្ញវត្ថុ បានបញ្ជាក់ថាវគ្គហ្វឹកហ្វឺនបំប៉នជំនាញដែលទើបបញ្ចប់នាពេលនេះ គឺសិក្ខាកាមបានសិក្សាររយៈ ពេល ៩៦ថ្ងៃ និងបានបញ្ចប់ប្រកបដោយជោគជ័យ៕