លោក Merz៖ អាល្លឺម៉ង់នឹងសម្រេចថា តើត្រូវគាំទ្រការដាក់ទណ្ឌកម្មលើអ៊ីស្រាអែលដែរ ឬយ៉ាងណា

2025/09/19 11:05:24 pm        63

អំឡុងដំណើរទស្សនកិច្ច នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកញ្ញា) លោកអធិការបតី Friedrich Merz បាននិយាយថា ប្រទេសអាល្លឺម៉ង់នឹងឈានដល់ការសម្រេចចិត្តថា តើត្រូវគាំទ្រការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប (EU) ប្រឆាំងនឹងអ៊ីស្រាអែលដែរ ឬយ៉ាងណា នៅមុនកិច្ចប្រជុំ EU នៅទីក្រុង Copenhagen ប្រទេសដាណ៉ម៉ាក ក្នុងខែតុលា។

ក្នុងអំឡុងពេលថ្លែងជាមួយនាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sanchez លោក Merz បានលើកឡើងថា សកម្មភាពរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា មិនសមាមាត្រទៅនឹងគោលដៅដែលបានអះអាងរបស់ខ្លួនឡើយ ប៉ុន្តែបានបញ្ជាក់ថា អាល្លឺម៉ង់មិនបានចូលរួមជាមួយនឹងទស្សនៈ ដែលថា សកម្មភាពនេះស្មើនឹងអំពើប្រល័យពូជសាសន៍នោះទេ។ ហើយលោកបានបន្ថែមទៀតថា សម្រាប់ប្រទេសអាល្លឺម៉ង់ ការទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន មិនទាន់មានសម្រាប់ការជជែកដេញដោលគ្នានៅឡើយទេ។

យ៉ាងណាក្ដី ការអត្ថាធិប្បាយរបស់លោក Merz គូសបញ្ជាក់ពីរបៀបដែលអាល្លឺម៉ង់កាន់តែមានឆន្ទៈ ក្នុងការរិះគន់អ៊ីស្រាអែល ប៉ុន្តែនៅតែស្ទាក់ស្ទើរក្នុងការចាត់វិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសនេះ ដែលរដ្ឋាភិបាលមានអារម្មណ៍ថា ជាការទទួលខុសត្រូវពិសេស។

គួរបញ្ជាក់ថា គណៈកម្មការអឺរ៉ុបកាលពីថ្ងៃពុធ បានស្នើឲ្យផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលប៉ះពាល់ដល់ការនាំចេញរបស់អ៊ីស្រាអែលប្រហែល ៥,៨ពាន់លានអឺរ៉ូ (៦,៨៧ពាន់លានដុល្លារ) ដោយសារសង្គ្រាមនៅតំបន់ហ្កាហ្សា តែវិធានការនេះ បច្ចុប្បន្ន មិនមានការគាំទ្រគ្រប់គ្រាន់ ក្នុងចំណោមប្រទេសសមាជិក EU ដើម្បីអនុម័តនៅឡើយទេ។

លោក Merz បាននិយាយថា៖ «យើងនឹងឈានដល់ការបង្ហាញទស្សនៈចុងក្រោយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ជុំវិញបញ្ហាទាំងនេះ ដែលឥឡូវនេះចាំបាច់ត្រូវឆ្លើយនៅកម្រិតអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះសិន»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm