ក្នុងឱកាសអញ្ជេីញចូលរួម កម្មវិធី តាំងពិព័រណ៍គ្រឿងបរិក្ខាសន្តិសុខផ្ទៃក្នុង (Internal Security Equipment Exhibition - IGEF 2025) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ Ankara ATO សាធារណរដ្ឋតួកគី នាថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទទួលជួបពិភាក្សាការងារជាមួយ ក្រុមអ្នកជំនាញបច្ចេកទេសរបស់តួកគី លេីវិស័យសន្តិសុខបច្ចេកវិទ្យាឌីជីថល។



