ក្រុមប្រឹក្សាសន្តិសុខ UN គ្រោងបោះឆ្នោត ស្ដីពីទណ្ឌកម្មឡើងវិញស្វ័យប្រវត្តិលើអ៊ីរ៉ង់ នៅមុនកាលកំណត់

2025/09/20 12:43:20 am        70

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ត្រូវបានគេរំពឹងថា នឹងបោះឆ្នោតលើសេចក្ដីសម្រេច នៅថ្ងៃសុក្រ (ទី១៩ ខែកញ្ញា) នេះ ជុំវិញថា តើត្រូវដាក់ទណ្ឌកម្មឡើងវិញ លើប្រទេសអ៊ីរ៉ង់ដែរ ឬយ៉ាងណា ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ខណៈដែលមន្ត្រីអឺរ៉ុបបានព្រមានទីក្រុងតេអេរ៉ង់ថា ពេលវេលាកំពុងអស់បណ្ដើរៗហើត ក្នុងការឈានដល់ដំណោះស្រាយការទូត នៅមុនកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ (UN) នាសប្តាហ៍ក្រោយ។

សេចក្ដីសម្រេចបង្ហាញដោយកូរ៉េខាងត្បូង ដែលជាប្រធានបច្ចុប្បន្ននៃក្រុមប្រឹក្សាមានសមាជិក ១៥ប្រទេស នឹងតម្រូវឲ្យមានការបោះឆ្នោតគាំទ្រយ៉ាងតិច ៩សំឡេង ដើម្បីបញ្ឈប់ទណ្ឌកម្មកុំឲ្យចូលជាធរមាននៅដំណាច់ខែនេះ ដូចដែលបានគូសបញ្ជាក់ដោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ របស់អ៊ីរ៉ង់ជាមួយមហាអំណាចពិភពលោក។

អ្នកការទូតបានចង្អុលបង្ហាញថា ទោះបីជាមានទស្សនៈខុសគ្នាក៏ដោយ ក៏មិនមានការគាំទ្រគ្រប់គ្រាន់ ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្មទាំងអស់លើអ៊ីរ៉ង់ដោយគ្មានលក្ខខណ្ឌណាមួយឡើយ។

ប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានមានចំណាត់ការកាលពីខែមុន ដើម្បីចាប់ផ្តើម «យន្តការស្វ័យប្រវត្តិ» ដែលដាក់ឡើងវិញដោយស្វ័យប្រវត្តិនូវទណ្ឌកម្មរបស់ UN ដែលចូលជាធរមាន មុនមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ការដាក់ទណ្ឌកម្មទាំងនោះ រួមមានទណ្ឌកម្មលើអាវុធធម្មតា ការរឹតបន្តឹងលើការអភិវឌ្ឍមីស៊ីលបាលីស្ទិក ការបង្កកទ្រព្យសម្បត្តិ ការហាមឃាត់ធ្វើដំណើរ និងការដាក់បម្រាមលើការផលិតបច្ចេកវិទ្យាដែលទាក់ទងនឹងនុយក្លេអ៊ែរ។

ដំណើរការនេះត្រូវបានបង្កើតឡើង ដើម្បីជាការបញ្ជាក់ពីការមិនអាចវេតូបាន ប្រសិនបើស្ថាប័នដ៏មានឥទ្ធិពលបំផុតរបស់ UN មួយនេះ មិនយល់ព្រមបញ្ឈប់វាដោយផ្ទាល់ទេនោះ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ទំនាក់ទំនងការទូតដែលកើនឡើងយ៉ាងខ្លាំង រវាងអ៊ីរ៉ង់ និងបណ្តាប្រទេសអឺរ៉ុប បានកើតមាន ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានដំណោះស្រាយបានឈានដល់ ហើយការដាក់ទណ្ឌកម្ម ទំនងជាកើតមាន៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm