សហរដ្ឋអាមេរិក​រក្សា​ជំហរ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន រង់ចាំ​ការ​ឆ្លើយ​តប​ពី​រុស្ស៊ី

2022/01/28 07:05:31 pm        582

​រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា​ មាន​មូលដ្ឋាន​តិចតួច​សម្រាប់​សុទិដ្ឋិនិយមក្នុង​ការ​ដោះស្រាយ​វិបត្តិ​​អ៊ុយ​ក្រែ​ន បន្ទាប់ពីសហរដ្ឋ​អាមេរិក​បាន​ច្រាន​ចោលការ​ទាមទារ​សំខាន់ៗ​របស់​​រុស្ស៊ី​ ប៉ុន្តែ​ការសន្ទនា​នោះ​នៅតែ​អាច​ធ្វើ​ទៅ​បាន​។​

​ភាព​តានតឹង​បាន​កើនឡើង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ខណៈដែល​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​អង្គការ​ណា​តូ​បានបង្ហាញ​ការព្រួយបារម្ភ​ថា ការ​បង្កើន​ទាហាន​រុស្ស៊ី​ប្រមាណ ១០ម៉ឺន​នាក់​នៅ​ជិត​ប្រទេស​អ៊ុយ​ក្រែ​ន ជា​សញ្ញា​ថា​ទីក្រុង​ម៉ូស្គូ​មាន​ផែនការ​ឈ្លានពាន​អតីត​ប្រទេសជិតខាង​សហ​ភាព​សូវៀត​។ ​រុស្ស៊ី​បដិសេធ​ថា​គ្មាន​ផែនការ​បែបនេះ​ទេ ហើយ​បាន​ដាក់​ចេញ​នូវ​ការ​ទាមទារ​ជា​បន្តបន្ទាប់​ដែល​ខ្លួន​និយាយ​ថា​ នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​សន្តិសុខ​នៅ​អឺរ៉ុប​។ ប៉ុន្តែ​តាម​ការ​រំពឹង​ទុក សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្តប្រទេស​លោក​ខាង​លិច បាន​​ច្រានចោល​ដាច់ខាត​ នូវ​សម្បទាន​ណាមួយ​លើ​ចំណុចសំខាន់ៗ​របស់​ទីក្រុង​មូ​ស្គូ ដែល​បដិសេធ​ក្នុងការ​ហាមឃាត់​ប្រទេស​អ៊ុយ​ក្រែ​ន មិន​ឲ្យចូលរួម​ក្នុង​អង្គការ​ណា​តូ​ជា​អចិន្ត្រៃយ៍ និង​បាន​និយាយ​ថា ​ការ​ដាក់​ពង្រាយ​កងទ័ព និងឧបករណ៍​យោធា​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​ខាងកើត​គឺ​មិន​អាច​ចរចា​បាន​ឡើយ​។

ពេលនេះ​ការ​សម្លឹង​មើល​ទាំងអស់​គឺ​ទៅលើ​លោកប្រធានាធិបតី​ វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​នឹង​សម្រេច​ចិត្ត​ថា ​តើ​​រុស្ស៊ី​នឹង​ឆ្លើយតប​យ៉ាងណាក្នុង​ពេល​មានការ​ព្រួយបារម្ភ​ថា ​អឺរ៉ុបអាច​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​។ ខណៈ​ដែល​ការ​ផ្នែក​ការទូត​បរាជ័យ ដូច្នេះ​ការ​ធ្វើ​សម​យុទ្ធ​បាន​បង្កើន​ភាព​តានតឹង​។ ​រុស្ស៊ី​បាន​ចាប់ផ្តើម​សម​យុទ្ធ​យោធា​ជា​បន្តបន្ទាប់​ចូលរួម​ដោយ​កងទ័ពជើងគោក និង​កងកាំភ្លើងធំ​នៅ​ភាគ​និរតី​ប្រទេស​រុស្ស៊ី យន្តហោះ​ចម្បាំង និង​នាវាចម្បាំង​រាប់សិប​គ្រឿង​ដាក់​នៅ​សមុទ្រ​ខ្មៅ និង​តំបន់​អាក់ទិក ហើយយន្តហោះ​ចម្បាំង និង​ទាហាន​ឆត្រ​យោង​រុស្ស៊ី​មាននៅ​ក្នុងប្រទេស​បេឡា​រុស្ស៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        180
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        220
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm