ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បោះឆ្នោតដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញជុំវិញកម្មវិធីនុយក្លេអ៊ែរ

2025/09/20 04:11:34 pm        119

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតកាលពីថ្ងៃសុក្រ ទី១៩ ខែកញ្ញា ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើប្រទេសអ៊ីរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះបន្ទាប់ពីសម្ពាធពីប្រទេសមហាអំណាចអឺរ៉ុបដោយធ្វើឲ្យមានការឆ្លើយតបយ៉ាងខឹងសម្បារពីទីក្រុងតេអេរ៉ង់។

អង់គ្លេស បារាំង និងអាល្លឺម៉ង់ គឺជាប្រទេសហត្ថលេខីនៃផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួមឆ្នាំ២០១៥ ដែលមានបំណងរារាំងទីក្រុងតេអេរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរ។ រដ្ឋាភិបាលប្រទេសទាំងបីនិយាយថា អ៊ីរ៉ង់បានបំពានលើការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ។

លោកស្រី Barbara Woodward ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំអង្គការសហប្រជាជាតិបាននិយាយថា «យើងទទូចឱ្យប្រទេសអ៊ីរ៉ង់មានចំណាត់ការនៅពេលនេះ» ខណៈលោកស្រីបានបោះឆ្នោតប្រឆាំងសេចក្តីសម្រេចដែលថានឹងបន្ថែមពេលការផ្អាកទណ្ឌកម្ម។ លោកស្រីនិយាយថា ទ្វារនៅតែបើកចំហចំពោះផ្នែកការទូតនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សប្តាហ៍ក្រោយ។បេសកជនរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani បានថ្កោលទោសចំណាត់ការនេះថាជា «នយោបាយបង្ខិតបង្ខំ»។ លោកបាននិយាយទៅកាន់ក្រុមប្រឹក្សាថា «ចំណាត់ការថ្ងៃនេះ ឆាប់រហ័សពេក មិនចាំបាច់ និងខុសច្បាប់។ អ៊ីរ៉ង់ ទទួលស្គាល់ថាពុំមានកាតព្វកិច្ចដើម្បីអនុវត្តនោះទេ»។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយកាលពីពេលមុនថា លោកបានស្នើផែនការ «យុត្តិធម៌ និងមានតុល្យភាព» ដល់ប្រទេសមហាអំណាចអឺរ៉ុប ដើម្បីទប់ស្កាត់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មី។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍អ៊ីស្រាអែលនៅមុនពេលបោះឆ្នោតថា លោករំពឹងថាទណ្ឌកម្មនឹងត្រូវបានដាក់ឡើងវិញនៅចុងខែនេះ។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        32
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        35
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm