អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ បានព្រមានថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ កាលពីយប់ថ្ងៃព្រហស្បតិ៍ គឺជាការបង្កគ្រោះថ្នាក់ដល់ស្ថិរភាពដ៏ផុយស្រួយ ដែលត្រូវបានថែរក្សា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមកនោះ។
អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះ បានរំលោភលើសេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខ និងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ជនស៊ីវិលដែលថា ដំណោះស្រាយអហិង្សាចំពោះជម្លោះ អាចធ្វើទៅបាន។

កងរក្សាសន្តិភាពនៅទីតាំងពីរ នៅភាគខាងត្បូងប្រទេសលីបង់ ត្រូវបានបង្ខំឲ្យផ្លាស់ទៅទីជម្រក ដើម្បីសុវត្ថិភាព ដោយបន្ថែមថា ការវាយប្រហារ បានធ្វើឲ្យទាហានលីបង់ បុគ្គលិកអង្គការសហប្រជាជាតិ និងជនស៊ីវិលជាច្រើន មានគ្រោះថ្នាក់។
អង្គការសហប្រជាជាតិ បានជំរុញឲ្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បញ្ឈប់ការវាយប្រហារបន្ថែមទៀត និងដកខ្លួនចេញទាំងស្រុងពីទឹកដីលីបង់ ហើយបានអំពាវនាវឲ្យភាគីទាំងអស់ជៀសវាងការរំលោភបំពានបន្ថែម ឬសកម្មភាពបង្កភាពតានតឹង៕
