ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកជំទាវ បន្តផ្តល់ជំនួយស្បៀងអាហារ ទៅវរកងនគរបាល ប្រចាំទិសភូមិភាគ៤ និងភូមិភាគ៥

2025/09/20 01:57:40 pm        388

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ លីម ដារ៉ែន បានបន្តផ្តល់ជំនួយ ឧបត្ថម្ភជាស្បៀងអាហារ ទៅវរកងនគរបាល ប្រចាំទិសភូមិភាគ៤ និងភូមិភាគ៥ ។

ជំនួយឧបត្ថម្ភមានជាស្បៀងអាហារជាច្រើន ដែលជាអំណោយចូលរួម របស់ក្រុមសម្ព័ន្ធមេត្រីភាព និង សប្បុរសជន ដឹកនាំដោយឯកឧត្តមស្នងការរាជធានី បានដឹកចេញពីរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ ឆ្ពោះយកទៅជូនដល់វរនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី៥ ខេត្តព្រះវិហារ ។

ស្របពេលវេលាជាមួយគ្នានេះដែរ លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ ដែលជាភរិយា​ឯកឧត្តម ស្នងការរាជធានីភ្នំពេញ រួមទាំងសប្បុរសជន ក៏បានផ្តល់ជំនួយឧបត្ថម្ភជាស្បៀងអាហារជាច្រើន ជូនទៅកាន់វរនគរបាលការពារព្រុំដែន និងកងពលធំអន្តរាគមន៌លេខ៣ ប្រចាំទិសភូមិភាគទី៤ ផងដែរ ។

តាមរយៈជំនួយឧបត្ថម្ភនេះដែរ លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ ក៏សូមសម្តែងនូវ​ទឹកចិត្ត​នឹករលឹក និងផ្ញើរក្តីស្រលាញ់ជ្រាលជ្រៅបំផុតចំពោះស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុ​ការពារទឹកដី​របស់កងកម្លាំងទាំងអស់ នៅតាមបន្ទាត់ព្រំដែន ។ ត្បិតលោកជំទាវ និងក្រុមគ្រួសារ មិនបានចូលរួមជាមួយសកម្មភាពពិតនៅក្នុងសមរភូមិមុខក៏ពិតមែន ក៏ប៉ុន្តែក្នុងនាមជាអ្នក​ឈរ​ជួរក្រោយ គឺនៅចាំផ្តល់ជាជំនួយនានាជានិច្ចទៅតាមលទ្ធភាព​ ពិសេសការនៅពីចម្ងាយចាំគាំទ្រ និងលើកទឹកចិត្តឥតងាករេចំពោះ ​វីរភាពអង់អាចហានក្លារបស់កងកម្លាំងការពារព្រំដែនទាំងអស់ មិនថាជាវីរកងនគរបាលជាតិ​ ឬយោធានោះឡើយ ៕ លីហេង

អត្ថបទដែលទាក់ទង

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញរាប់បាត្រថ្ងៃភ្ជុំបិណ្ឌ វត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់
2025/09/22 12:13:37 pm        2
គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២១ កញ្ញា កើតឡើងចំនួន ៩លើក បណ្តាលឲ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល ១១នាក់
2025/09/22 11:37:43 am        2
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាអញ្ជើញនិវត្តន៍ដល់មាតុប្រទេស ក្រោយពីបានចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ទទួលបានជោគជ័យ ប្រកបដោយមោទនភាព
2025/09/21 08:06:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពិធីរំឭកលោក Charlie Kirk បង្ហាញពីអារម្មណ៍ស្មារតីក្តីស្រលាញ់នៅរដ្ឋ Arizona

2025/09/22 04:19:50 pm
​នគរបាលបានបង្រ្កាបក្រុមបាតុករប្រឆាំងរដ្ឋាភិបាលប៉េរូនៅទីក្រុង Lima
2025/09/22 04:17:55 pm
​ដូមីនីករឹបអូសបានសារធាតុកូកាអ៊ីនទម្ងន់ ១តោន អំឡុងប្រតិបត្តិការរួមគ្នាជាមួយអាមេរិក
2025/09/22 04:16:02 pm
​បាតុកម្មទ្រង់ទ្រាយធំផ្ទុះឡើងនៅប្រេស៊ីល ប្រឆាំងនឹងសំណើច្បាប់លើកលែងទោសសម្រាប់លោក Bolsonaro
2025/09/22 04:12:50 pm
​អ៊ីស្រាអែលបញ្ចេញវីដេអូឃើញរថក្រោះដែលពួកគេអះអាងថាស្ថិតក្នុង និងជុំវិញទីក្រុងហ្កាហ្សា
2025/09/22 04:10:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/22 01:56:26 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/15 06:03:51 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/17 10:44:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/20 02:39:15 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am