រដ្ឋមន្ត្រីការបរទេសទីម័រ ស្នើសុំសម្តេចតេជោ ជួយឱ្យទីម័របានចូល​សមាជិក​WTO​និង​សមាជិកអាស៊ាន

2022/01/28 07:45:13 pm        782

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសទីម័រខាងកើត បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ធ្វើយ៉ាងណាឱ្យប្រទេសទីម័រខាងកើត បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពីភពលោក (WTO) និងជាសមាជិកអាស៊ានឱ្យបានឆាប់។

លោកជំទាវបណ្ឌិត អាដាហ្សា អាល់ ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaza Albertina Xavier Reis Magno) រដ្ឋមន្ត្រីការបរទេស ប្រទេសទីម័រ​ខាង​កើត នៅព្រឹកថ្ងៃទី២៨ ខែមករានេះ ត្រូវបាន​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​និងជាប្រធានអាស៊ាន អនុញ្ញាតឱ្យចូលជួប​សំដែង​ការគួរសម ក្នុងជំនួបនេះលោកស្រីរដ្ឋមន្ត្រីការបរទេសទីម័រ ​បានគោរពស្នើសុំសម្ដេចតេជោ ក្នុងនាម​ជាប្រធានអាស៊ាន​ ជួយប្រទេសទីមរខាងកើត ​បានចូលជាសមាជិកអាស៊ាន និងបានគោរព​ស្នើសុំ​អនុសាសន៍ណែនាំពីសម្ដេចតេជោ ​ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែធំទូលំទូលាយ​ឡើង។​នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ នៅក្រោយកិច្ចជំនួបនេះ។

ឯកឧត្តម បានឱ្យដឹងទៀតថា លោកស្រី ក៏បានជម្រាបជូនសម្ដេចពីបំណងបញ្ជូនអ្នកបច្ចេកទេស របស់​ទីម័រខាងកើតមកសិក្សាពីកម្ពុជា ពាក់ព័ន្ធនឹងការចូលខ្លួនទៅក្នុងអង្គការ WTO និងសមា​ជិ​ក​​អា​ស៊ាន។

លោកស្រី បានគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរភាពដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ក្នុងការដឹកនាំកម្ពុជា​ឱ្យមានសុខសន្តិភាពសេរីភាព​ និងការអភិវឌ្ឍលឿនជាទីបំផុត។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​ ចំពោះសំណើរបស់ទីម័រខាងកើត សុំចូល​ជា​សមាជិក​អាស៊ាន កម្ពុជាតែងតែសម្ដែងនូវការគាំទ្រ ហើយតទៅមុខកម្ពុជា នឹង​ខិតខំរៀបចំ​បេសកកម្ម​ស្វែង​រកការពិតនៅប្រទេសទីម័រខាងកើតឲ្យបានឆាប់ ដើម្បី​ជាមូលដ្ឋានក្នុងការវាយតម្លៃ និងរៀប​ចំផែន​ទី​ចង្អុល​ផ្លូវ ព្រមទាំងពេលវេលាច្បាស់លាស់​សម្រាប់ប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ាន។ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្ដេចបានស្វាគមន៍ ក្នុងការបញ្ជូនអ្នកបច្ចេក​ទេស​មកកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីការចូលជាសមាជិកអង្គការWTO ចូលជាសមាជិក អាស៊ាន ​ហើយក៏ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធ ​នៃប្រទេសទាំងពីរ​ជួបពិភាក្សាគ្នា ដើម្បី​រិះរក​វិធី​ជំរុញឲ្យមានការផ្លាស់ប្ដូរ ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មឡើងវិញ ជាពិសេសជំរុញការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវកិច្ចព្រមព្រៀង ​និងអនុស្សារណៈ ដែលបានចុះហត្ថលេខារួចហើយ។

សម្ដេចតេជោ បានស្នើសុំឲ្យប្រទេសទីម័រខាងកើត ពិនិត្យចាប់ផ្ដើមលើកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ក្នុងការចាប់យកវិស័យសេដ្ឋកិច្ច ​ក្នុងការចាប់បញ្ជាទិញអង្ករពីកម្ពុជា ហើយ​ករណី​ការបញ្ជាទិញអង្ករពីកម្ពុជានេះ សម្ដេចបានមានប្រសាសន៍ថា អ្នកវិនិយោគរបស់ទីម័រខាងកើត អាច​មកវិនិយោគទាំងខាងម៉ាស៊ីនស្រូវ ​ទាំងខាងឃ្លាំងស្តុកស្រូវ ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធសម្រាប់នាំចេញ ដើម្បី​ជាសេរីភាពសម្រាប់​ការ​ផ្គត់ផ្គង់​អង្ករ​ទៅកាន់ប្រទេសទីម័រខាងកើត។

សម្ដេច ក៏បានស្នើសុំឲ្យប្រទេសទីម័រខាងកើត ​ពិចារណាលើកិច្ចសហប្រតិបត្តិការ​ត្បូងត្បូង ​ជា​ពិសេសពិនិត្យឱ្យមានកិច្ចព្រម ​ព្រៀង​គាំពារវិនិយោគ​ រវាងប្រទេសទាំងពីរ កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី រ​វាងប្រទេសទាំងពីរ ​និងកិច្ចព្រមព្រៀងមិន ​យកពន្ធត្រួតគ្នា រវាងប្រទេសទាំងពីរ។

សម្ដេចតេជោ​ បានផ្ញើជូននូវការសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ ​នៃប្រទេសទីម័រខាងកើត ហើយ​ក៏បានជូនពរឱ្យដំណើរការរៀបចំការបោះឆ្នោត​ប្រធានាធិបតីរបស់ទីម័រ​ខាង​កើត​នាពេលខាងមុខ ទទួល​បានជោគជ័យ និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំង​នៅ​ក្នុងក្របខ័ណ្ឌទ្វេភាគី និង​ពហុភាគី ដើម្បី​ផល​ប្រយោជន៍​ទៅវិញ​ទៅ​មក​​នៃប្រទេសទាំងពីរ៕អត្ថបទ៖ មុត សុទ្ធ



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm