ផ្ទះ​អតីត​យុទ្ធ​ជន​ ៣៥ខ្នង ស្ថិតនៅ​ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ រងផលប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង

2025/09/21 01:44:22 am        700

​ផ្ទះចំនួន​ ៣៥​ ខ្នង​ របស់​បងប្អូនអតីតយុទ្ធជន​ នៅ​លើ​ដី​សម្បទាន​សង្គម​កិច្ច​ ស្ថិតនៅ​ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ ត្រូវបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ។

ភ្លៀងបានធ្លាក់ជាប់ៗគ្នាក្នុងរយៈពេល ៤ថ្ងៃ​ បួន​យប់​ កន្លងមកនេះ បណ្ដាលឱ្យផ្ទះក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានលិចលង់​រង​ផល​ប៉ះពាល់​ ដោយសារជំនន់ទឹកភ្លៀង មិនអាចហូរតាមប្រព័ន្ធលូ និងប្រឡាយ ដែលមានស្រាប់ទាន់ពេលវេលា បណ្ដាលឲ្យផ្ទះក្រុមគ្រួសារតីតយុទ្ធជនចំនួន ៣៥ខ្នង រងផលប៉ះពាល់ផលដំណាំផ្សេងៗ ដោយជំនន់ទឹកភ្លៀងនេះ ។

ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង និងជាប្រធានគណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ចុះត្រួតពិនិត្យ និងជួបសំណេះសំណាលជាមួយក្រុមគ្រួសារអតីតយុទ្ធជនដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដើម្បីរកវិធានការរំដោះទឹកចេញឲ្យនបាទាន់ពេលវេលា​កុំឲ្យ​បន្ត​លិច​លង់​ បន្ត​ទៅ​ទៀត​។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កន្លង​មក​ ផ្ទះចំនួន ២០៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានសាងសង់ឡើង នៅលើដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះ នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងនោះផ្ទះចំនួន ១៤១ខ្នង​ និងដីចំនួន​មួយ​ហិកតា​កន្លះ​ ក្នុង​មួយ​គ្រួសារ​ ត្រូវបានសាងសង់ប្រគល់​ជូនអតីតយុទ្ធជន នៅឆ្នាំ២០២១​ ។  ដោយ​ឡែក​ផ្ទះចំនួន ៦៥ខ្នងទៀត និង​ដីមួយហិកតា​ ក្នុង​មួយ​គ្រួសារ​ ត្រូវ​បានសាងសង់ប្រគល់ជូនក្រុមគ្រួសារតីតយុទ្ធជននៅដើមឆ្នាំ ២០២៥ កន្លងទៅនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ជំនន់ទឹកភ្លៀងដែលកំពុងជន់លិចធ្វើឲ្យរងផលប៉ះពាល់ដំណាំ បន្លែបង្ការផ្សេងៗ និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅពេលនេះ មានចំនួន ៣៥ខ្នងផ្ទះ ក្នុងនោះមានចំនួន ១៨ខ្នងផ្ទះ រងផលប៉ះពាល់ខ្លាំង និងចំនួន ១៧ខ្នងផ្ទះទៀត រងផលប៉ះពាល់មធ្យម​ ដែលបានបណ្ដាលឲ្យខូចខាតផលដំណាំរបស់ពួកគាត់ ។

ដេីម្បី​ជួយ​សម្រាល​ដល់​ការ​លំបាក​នេះ​ ឧត្ដមសេនីយ៍​ សោម​ ស៊ុន​ ប្រធានសមាគមបតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ក៏បាននាំយកនូវអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនមួយចំនួន ដែលកំពុងជួបការលំបាកដោយគ្រោះទឹកជំនន់នេះផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសន្យាថា និង​រាយការណ៍​ជូន​ឯកឧត្ដម​អភិបាល​ខេត្ត​ ប្រធាន​កិត្តិយស​គណៈកម្មាការសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ និងសំណូមពរដល់ស្ថាប័ន មន្ទីរ អង្គភាព ដែលមានការពាក់ព័ន្ធ ដើម្បីសម្របសម្រួលជួយកាយប្រឡាយបន្ថែម តាមស្ថានភាពជាក់ស្ដែង ដើម្បីរំដោះទឹកឱ្យហូរបានលឿន ជៀសវាងរងផលប៉ះពាល់បន្ថែមទៀត ដល់ផលដំណាំ និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន ។ ព្រមជាមួយនោះក៏បានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ធជន ត្រូវ​ខិតខំថែរក្សាសុខភាព ក្នុងការហូបស្អាត រស់នៅស្អាត និងប្រុងប្រយ័ត្នក្មេងតូចៗ ដែលងាយបណ្ដាលឲ្យរងគ្រោះថ្នាក់ដោយជំនន់ទឹកភ្លៀងនេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm