សភាសហភាពអឺរ៉ុប កំពុងតាមដានដោយយកចិត្តទុកដាក់ការអនុវត្តបទឈប់បាញ់

2025/09/21 02:25:48 am        647

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ូកធឺ បេក គី (Wouter Beke) ប្រធានគណៈប្រតិភូសភាអឺរ៉ុប និងជា សមាជិកសភាអឺរ៉ុប នៅក្នុងឱកាសចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី។

នៅក្នុងឱកាសនោះ តាងនាមប្រជាជនកម្ពុជាចំនួន ១៧ លាននាក់ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសភាអឺរ៉ុប ដែលបានចេញនូវសេចក្ដីថ្លែងការណ៍គាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ និងបានតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ចាប់តាំងពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក។

សម្តេចបានគូសបញ្ជាក់ថា កម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានសម្រេចបន្ថែមនៅក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ។ កម្ពុជាប្តេជ្ញាចិត្តឥតងាករេ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកតាមច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា និង ឯកឧត្តម វ៉ូកធឺ បេកគី បានរំលឹកពីខួបអនុស្សាវរីយ៍លើកទី៣១ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសភាអឺរ៉ុប។ អស់រយៈពេលជាង៣ទសវត្សរ៍កន្លងមកនេះ ទំនាក់ទំនង ភាពជាដៃគូកម្ពុជា អឺរ៉ុប មានភាពរឹងមាំ និងរីកចម្រើន រួមនឹងកិច្ចសហប្រតិបត្តិការដ៏ច្រើនស្ទើរតែគ្រប់វិស័យរួមមាន៖ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ថាមពល អប់រំ ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ បច្ចេកវិទ្យា ការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខ។

ឯកឧត្តម វ៉ូកធឺ បេកគី ថ្លែងអំណរគុណសម្តេចប្រធានរដ្ឋសភា ដែលបានផ្តល់ព័ត៌មាន ពីជម្លោះព្រំដែនកម្ពុជានិងថៃ។ សភាសហភាពអឺរ៉ុបនឹងតាមដានករណីនេះដោយយកចិត្តទុកដាក់។

សម្តេចរដ្ឋសភាធិបតី និង ប្រធានគណៈប្រតិភូសភាអឺរ៉ុប ដែលទទួលបន្ទុកលើការងារ ទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានគូសបញ្ជាក់ថាទំនុកចិត្តនិងការជឿជាក់គ្នាទៅវិញទៅមកជាធ្លុងមួយ ជាកាតាលីករ កសាងពិភពលោកមួយប្រកបដោយបរិយាន្ន និងចីរភាព។ ការពង្រឹងកិច្ចការការទូតសភា និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ ដើរតួនាទីកាន់តែសំខាន់ឡើង ក្នុងការកសាងទំនុកចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការ និងការឯកភាពគ្នា ដើម្បីជំរុញការផ្លាស់ប្តូរវិជ្ជមាន និងស្វែងរកដំណោះស្រាយរួម ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm