ហូលីវីតចិន គ្រោងផលិតភាពយន្តភាគខ្លីៗ និងអភិវឌ្ឍទេសចរណ៍ជាមួយបច្ចេកវិទ្យាទំនើប នៅកម្ពុជា

2025/09/20 09:58:04 pm        268

នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Johnny Mo ប្រធានក្រុមប្រឹក្សាភិបាលសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា ដឹកនាំផលិតករភាពយន្តហូលីវូតចិន ពីស្ទូឌីយូ Heng Dian World Studios ទីក្រុង Dong Yang នៃខេត្ត Zhenjiang និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំអនុសាសន៍លើគម្រោងអភិវឌ្ឍទេសចរណ៍ និងថតភាពយន្តទេសចរណ៍នៅប្រទេសកម្ពុជា នាទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបផ្តោតលើគម្រោងដ៏មានសារៈសំខាន់ និងអនុវត្តជាក់ស្តែងដល់វិស័យទេសចរណ៍កម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរវាយតម្លៃខ្ពស់លើគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ទាក់ទាញ និងស្របតាមនិន្នាការថ្មីៗរបស់ប្រជាជន និងយុវជនចិនដែលកំពុងពេញនិយមធ្វើដំណើរទេសចរណ៍តាមរយៈរឿងភាគខ្លីៗ និងគោលដៅទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ និងបច្ចេកវិទ្យាទំនើបជាមួយបញ្ញាសប្បនិមិត្ត។

ទន្ទឹមនឹងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគាំទ្រ និងផ្តល់អនុសាសន៍បន្ថែមលើគម្រោងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់សមាគម និងការថតវីដេអូទេសចរណ៍ដល់ប្រជាជនចិន និងពិភពលោក ដោយត្រូវឆ្លុះបញ្ចាំងពីកត្តាសុខសន្តិភាព សុវត្ថិភាពដល់ភ្ញៀវទេសចរ និងអ្នកដំណើរ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជានាពេលបច្ចុប្បន្ន រួមទាំងយន្តការលើកទឹកចិត្ត និងការផ្តល់អាទិភាពដល់វិនិយោគិនបរទេសនៅកម្ពុជា។

គូភាគី បានឯកភាពអនុវត្តកិច្ចសហប្រតិបត្តិជាក់ស្តែង និងចេញជាលទ្ធផលលើគម្រោង ដោយចាប់ផ្តើមលើទស្សនកិច្ចសិក្សាឈ្វេងយល់ពីការផលិតភាពយន្តទេសចរណ៍ ព្រមទាំងការរៀបចំវេទិកាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ឱ្យបានទូលំទូលាយ និងជាប្រចាំទាំងនៅប្រទេសចិន និងកម្ពុជា។

សូមបញ្ជាក់ជូនថា Hengdian World Studios ជាកន្លែងផលិតភាពយន្ត និងកម្មវិធីទូរទស្សន៍ដ៏ធំមួយដែរក្នុងពិភពលោក ស្ថិតនៅទីក្រុង Hengdian តំបន់ Dongyang ខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវគេហៅថា ហូលីវូតចិន៕

អត្ថបទដែលទាក់ទង

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញរាប់បាត្រថ្ងៃភ្ជុំបិណ្ឌ វត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់
2025/09/22 12:13:37 pm        2
គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២១ កញ្ញា កើតឡើងចំនួន ៩លើក បណ្តាលឲ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល ១១នាក់
2025/09/22 11:37:43 am        2
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាអញ្ជើញនិវត្តន៍ដល់មាតុប្រទេស ក្រោយពីបានចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ទទួលបានជោគជ័យ ប្រកបដោយមោទនភាព
2025/09/21 08:06:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពិធីរំឭកលោក Charlie Kirk បង្ហាញពីអារម្មណ៍ស្មារតីក្តីស្រលាញ់នៅរដ្ឋ Arizona

2025/09/22 04:19:50 pm
​នគរបាលបានបង្រ្កាបក្រុមបាតុករប្រឆាំងរដ្ឋាភិបាលប៉េរូនៅទីក្រុង Lima
2025/09/22 04:17:55 pm
​ដូមីនីករឹបអូសបានសារធាតុកូកាអ៊ីនទម្ងន់ ១តោន អំឡុងប្រតិបត្តិការរួមគ្នាជាមួយអាមេរិក
2025/09/22 04:16:02 pm
​បាតុកម្មទ្រង់ទ្រាយធំផ្ទុះឡើងនៅប្រេស៊ីល ប្រឆាំងនឹងសំណើច្បាប់លើកលែងទោសសម្រាប់លោក Bolsonaro
2025/09/22 04:12:50 pm
​អ៊ីស្រាអែលបញ្ចេញវីដេអូឃើញរថក្រោះដែលពួកគេអះអាងថាស្ថិតក្នុង និងជុំវិញទីក្រុងហ្កាហ្សា
2025/09/22 04:10:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/22 01:56:26 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/15 06:03:51 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/17 10:44:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/20 02:39:15 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am