សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងប្រធានគណៈប្រតិភូអាយប៉ា អញ្ជើញចុះហត្ថលេខាលើរបាយការណ៍លទ្ធផលមហាសន្និបាតលើកទី៤៦

2025/09/21 03:41:27 pm        132

នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ នៅក្នុងទីក្រុងគូឡាឡាំពួ។ 


កិច្ចប្រជុំពេញអង្គលើកទី២ បានស្តាប់របាយការណ៍ លទ្ធផលការងារដែលគណៈកម្មាធិការនានា របស់អាយប៉ាលើកទី៤៦ បានប្រជុំពិភាក្សា អនុម័តសេចក្តីព្រាងសេចក្តីសម្រេចចំនួន៤៣ ក្នុងនោះមាន គណៈកម្មាធិការនយោបាយចំនួន៩ ក្នុងចំណោមសេចក្តីសម្រេចទំាង៩នេះ សភាកម្ពុជាអ្នកផ្តួចផ្តើមសេចក្តីស្នើចំនួន១និងសហគំាទ្រចំនួន១, គណៈកម្មាធិការសេដ្ឋកិច្ចបានអនុម័តសេចក្ដីសម្រេចចំនួន៧ ក្នុងនោះសភាកម្ពុជាជាសហគំាទ្រចំនួន៣, គណៈកម្មាធិការសង្គមកិច្ចចំនួន៥ ក្នុងនោះ សេចក្តីសម្រេចដែលសភាកម្ពុជាជាសហគំាទ្រចំនួន២, គណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ាចំនួន៣ សភាកម្ពុជាធ្វើជាសហគំាទ្រចំនួន៣, គណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ាចំនួន៣ សេចក្តីសម្រេចដែលសភាកម្ពុជាជាសហគំទ្រចំនួន២ និងគណៈកម្មាធិការរៀបចំចំនួន១៥។


សូមជម្រាបថានៅក្នុងសេចក្តីព្រាងសេចក្តីសម្រេចទំាង៤៣ ដែលបានអនុម័តនាពេលនេះ មានសេចក្តីព្រាងសេចក្តីសម្រេចចំនួន៣ ដែលសភាកម្ពុជាបានផ្តួចផ្តើមឡើង មានសេចក្តីសម្រេចស្តីពី ការជំរុញគំនិតផ្ដួចផ្ដើមសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី សេចក្ដីសម្រេចស្តីពីការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា និង សេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការបង្កើតភាពជាដៃគូអាយប៉ាដើម្បីលើកកម្ពស់ការចូលរួមរបស់អាយប៉ាជាមួយដៃគូពាក់ព័ន្ធ សម្រាប់អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព។


នៅក្នុងកិច្ចពិភាក្សាការងាររវាងសភាសង្កេតការណ៍អាយប៉ា និងអាយប៉ាក្រោមប្រធានបទស្ដីពី “មជ្ឈភាពអាស៊ាន៖ ការកសាងនិម្មាបនកម្មតំបន់ប្រកបដោយបរិយាបន្នដើម្បីអនាគតមានចីរភាព” អាយប៉ាបានជួបសន្ទនាជាមួយសភាសង្កេតការណ៍ចំនួន១៦ប្រទេស។


ក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ អាយប៉ាបានរៀបចំមហាសន្និបាតប្រចាំឆ្នាំជាទៀងទាត់ ដើម្បីពង្រឹងវិស័យការទូតសភាក្នុងការប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈតំណាងពលរដ្ឋ ក្នុងការគំាទ្រនិងរួមសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាស៊ានដើម្បីជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន និងការរីកចម្រើនប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្នជូនប្រជាពលរដ្ឋនៅក្នុងតំបន់និងអន្តរជាតិ។


ជាការកត់សម្គាល់នៅក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ ចាប់ពីថ្ងៃទី១៧ ខែកញ្ញាមកដល់ថ្ងៃនេះ គណៈប្រតិភូសភាកម្ពុជា បានចូលរួមវេទិកានិងកិច្ចប្រជុំពាក់ព័ន្ធទំាងអស់នៃមហាសន្និបាត។ នៅក្នុងនោះ សម្តេចប្រធានរដ្ឋសភា ក៏បានឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយបណ្តាគណៈប្រតិប្រទេសជាមិត្តមួយចំនួនទៀត ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី ក្នុងនាំមកនូវយកផលប្រយោជន៍ជូនប្រទេសជាតិ ទំាងការងាររដ្ឋសភា វិស័យសង្គមកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ ទេសចរណ៍ជាពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន។


មុនបញ្ចប់កិច្ចប្រជុំ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា រួមជាមួយប្រធានគណៈប្រតិភូសភាសមាជិកអាយប៉ា បានអញ្ជើញចុះហត្ថលេខាលើរបាយការណ៍បូកសរុបលទ្ធផលមហាសន្និបាតអាយប៉ាលើកទី៤៦ ប្រកបដោយផ្លែផ្កានិងអត្ថន័យ នៅក្នុងការលើកកម្ពស់ការទូតសភា ពង្រឹងកិច្ចសហប្រតិបត្តិការអាយប៉ានិងអាស៊ាន ដើម្បីសម្រេចចក្ខុវិស័យអាស៊ាន ដោយយកប្រជាពលរដ្ឋជាស្នូល៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm