កម្ពុជាតវ៉ា និងជំទាស់យ៉ាងខ្លាំងចំពោះចេតនារបស់ថៃក្នុងការអនុវត្តច្បាប់ក្នុងស្រុកមកលើពលរដ្ឋកម្ពុជា

2025/09/21 06:03:47 pm        118

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសម្តែងជាផ្លូវការនូវការតវ៉ា និងការ ជំទាស់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះចេតនារបស់ប្រទេសថៃក្នុងការអនុវត្តច្បាប់ក្នុង ស្រុករបស់ខ្លួន លើប្រជាពលរដ្ឋកម្ពុជា នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាម សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស កាលពីថ្ងៃទី២០ ខែកញ្ញានេះ។

ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថាកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ អ្នកនាំពាក្យនៃយោធភូមិភាគទី១ នៃកងទ័ពភូមិន្ទ ថៃបានចេញសេចក្តីព្រមានជាសាធារណៈ ស្តីពីការអនុវត្តច្បាប់ក្នុងស្រុករបស់ថៃលើពលរដ្ឋកម្ពុជា ដែលរួមមានការដាក់ទោសទណ្ឌរហូតដល់ដាក់ពន្ធនាគារអស់មួយជីវិត ឬទោសប្រហារជីវិតចំពោះអ្វី ដែលហៅថា «សកម្មភាពប្រឆាំងនឹងអធិបតេយ្យរបស់ប្រទេសថៃ»។ ការប្រកាសប្រើច្បាប់នេះកើតឡើង បន្ទាប់ពីឧប្បត្តិហេតុ កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៥ ដែលកងកម្លាំងសន្តិសុខថៃបានប្រើឧស្ម័ន បង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ លើប្រជាពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ ដែលថ្មីៗនេះ ប្រទេសថៃ បានប្រើកម្លាំង ដើម្បីអនុវត្តអធិបតេយ្យទឹកដី។

ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ការប្រកាសរបស់ថៃក្នុងការប្រើច្បាប់ក្នុងស្រុកនៅក្នុងទឹកដីដែលមានជម្លោះ បំពានលើ កាតព្វកិច្ចជាមូលដ្ឋាន ក្រោមមាត្រា ២ និង ២ នៃធម្មនុញ្ញអង្គការសហប្រជាជាតិដែល តម្រូវឱ្យមានការដោះស្រាយវិវាទដោយសន្តិវិធី និងមិនអនុញ្ញាតឱ្យប្រើកម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋមួយផ្សេងទៀតឡើយ។ ការអនុវត្តទោសព្រហ្មទណ្ឌធ្ងន់ធ្ងររួមទាំងការដាក់ទោសប្រហារជីវិតលើប្រជាពលរដ្ឋកម្ពុជា ដែលចូលរួមក្នុងការតវ៉ាដោយសន្តិវិធី ក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរផងដែរលើសិទ្ធិមនុស្សជាមូលដ្ឋាន ដែលត្រូវបានធានាក្រោមច្បាប់អន្តរជាតិ។ សកម្មភាពបែបនេះ គឺជាការបំពានដោយផ្ទាល់លើសេរីភាពនៃការជួបប្រជុំ និងសមាគមដោយសន្ដិវីធីដែលជាបទដ្ឋានស្នូលមួយ ក្រោមសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ ដែលប្រទេសថៃជាភាគី។ សកម្មភាពរបស់ថៃក៏រំលោភបំពានផងដែរលើធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលតម្រូវឱ្យរដ្ឋជាសមាជិកមិនត្រូវធ្វើសកម្មភាពបង្កហេតុ និងដោះស្រាយដោយសន្ដិវិធី។

ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ចេតនារបស់ប្រទេសថៃក្នុងការអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនមកលើពលរដ្ឋកម្ពុជា ដែលតវ៉ាដោយសន្តិវិធី គឺជាការបង្ហាញយ៉ាងច្បាស់ពីការប្រើប្រាស់កម្លាំង ក្នុងការទាមទារយកដែន អធិបតេយ្យលើតំបន់ដែលមិនទាន់បានកំណត់ខណ្ឌសីមា ដោយបំពានលើកាតព្វកិច្ចនៃសន្ធិសញ្ញា និងការប្តេជ្ញាចិត្តរបស់ប្រទេសថៃផ្ទាល់ ក្រោមអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែន គោក (MoU 2000) ដែលជាក្របខ័ណ្ឌមូលដ្ឋានសម្រាប់ដោះស្រាយរាល់បញ្ហាព្រំដែន ដែលពុំទាន់ បានដោះស្រាយ។ លើសពីនេះ សកម្មភាពខាងលើបានជ្រៀតជ្រែកដោយផ្ទាល់ដល់អាណត្តិរបស់ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ក្នុងការវាស់វែង និងកំណត់ព្រំដែនដូចមានចែងក្នុង ប្រការ២ នៃ MoU 2000 ។

កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹង ប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង ដូចដែលបានតាំងចិត្តរួម ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកំណត់ហេតុរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា និងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេ ក្នុងការ ស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាព ចំពោះជម្លោះព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ខណៈរក្សាការប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវ គោលជំហរជាគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំង នោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ក៏សូមរក្សាសិទ្ធិរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ និងមិនចាត់ទុកការប្រើប្រាស់ ច្បាប់ក្នុងស្រុករបស់ថៃ ថាមានប្រសិទ្ធភាពផ្លូវច្បាប់ ឬប៉ះពាល់ដល់ដំណើរការវាស់វែង និង ខណ្ឌសីមារួមនោះឡើយ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm