រោងចក្រដំឡើងរថយន្តយីយោ Ford នឹងបើកដំណើរក្នុងខែមេសាខាងមុខ

2022/01/28 08:46:12 pm        36

ភ្នំពេញ៖ រោងចក្រផ្គុំ និងដំឡើងរថយន្ត យីហោ Ford របស់ក្រុមហ៊ុន RMA Automotive (Cambodia) មានទីតាំងនៅខេត្តពោធិ៍សាត់ នឹងបើកដំណើរការ នៅក្នុងខែមេសា ខាងមុខនេះ ខណៈបច្ចុប្បន្នគម្រោងនៃការរៀបចំបានប្រព្រឹត្តទៅដោយរលូន ទៅតាមផែនការដែលបានគ្រោងទុក។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) បានថ្លែងលើកឡើង​ក្នុង​កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២នេះថា គិតមក​ដល់ពេលនេះ ក្រុមហ៊ុនបានសាងសង់សម្រេចបាន ៨០% រួចហើយ នៅក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបច្ចុប្បន្នគម្រោងនេះ បានកំពុងសាងសង់ និងរៀបចំឧបករណ៍នៃការផ្គុំ តម្លើង ដោយប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក នឹងឈានទៅបើកដាក់ឲ្យដំណើរការ​ជាផ្លូវការ នៅក្នុងខែ មេសា ឆ្នាំ ២០២២ ខាងមុខនេះ។

លោក ងន សាំង បន្តថា ជុំវិញកិច្ចដំណើរនេះ ចំពោះផ្នែកធនធានមនុស្ស គិតមកដល់ពេលនេះ​ក្រុមហ៊ុន​បាន​ជ្រើសរើស​បុគ្គិលជំនាញ, បុគ្គលិក​ និងកម្មករបម្រើការងារទូទៅ ដោយបាន​បណ្តុះ​បណ្តាល​ជំនាញជូនពួគគាត់ស្ទើរចប់ ១០០%។

ក្រុមហ៊ុន​នឹង​ដំឡើង​រថយន្តពីរម៉ូដែល នៅក្នុងផែនការដំឡើង​ចំនួន ៤ ៥០០ គ្រឿង ដើម្បីឆ្លើយតប​ទៅ​នឹងតម្រូវការប្រើប្រាស់ក្នុងស្រុក ។

លោក បានលើកឡើងបន្តថា ជុំវិញការផ្គុំ និងដំឡើង​រថយន្ត កម្ពុជានឹងទទួលបាន​អត្ថប្រយោជន៍​ជាច្រើនដូចជា៖ លំហូរនៃបច្ចេកវិទ្យាថ្មីៗចូលមកកម្ពុជាសម្រាប់បម្រើការងារទីផ្សារក្នុង ស្រុក ការស្រូបយកវិនិយោគិនថ្មីៗបន្ថែម។ ជាក់ស្តែងមកដល់ពេលនេះ មានក្រុមហ៊ុនផ្សេងៗជាច្រើន មកទំនាក់ទំនងក្នុងការបង្កើតរោងចក្រសម្រាប់ផ្គត់ផ្គង់សម្ភារៈផ្សេងៗ ទៅឲ្យក្រុមហ៊ុន FORD សម្រាប់ការផ្គុំ និងដំឡើង និងសម្រាប់ទីផ្សារនាំចេញរបស់ក្រុមហ៊ុនទាំង នោះផងដែរ។

សូមបញ្ជាក់ថា៖ ជុំវិញការប្រើប្រាស់យានយន្តនៅកម្ពុជា បើតាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូនបង្ហាញឲ្យដឹងថាកំណើនរថយន្ត ​និងទោចក្រយានយន្ត ដែលចរាចរណ៍នៅ​តាមដងផ្លូវ​នាពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំ១៩៩៨ ចំនួនរថយន្ត មានការកើនឡើងប្រមាណពី ៦,៥ ម៉ឺនគ្រឿង រហូតដល់ ៩២ ម៉ឺនគ្រឿង ចំណែកចំនួនទោចក្រយានយន្តវិញ កើនឡើងប្រមាណពី ២០ ម៉ឺនគ្រឿង រហូតដល់ ៥,២ លានគ្រឿង៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        448
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        425

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm