មនុស្សម្នាក់ស្លាប់ក្នុងការបាញ់បោះនៅក្លឹបរាត្រីក្នុងរដ្ឋ New Hampshire សហរដ្ឋអាមេរិក ហើយជនសង្ស័យត្រូវបានឃុំខ្លួន

2025/09/21 06:18:31 pm        71

រដ្ឋអាជ្ញាបាននិយាយថា បុរសម្នាក់ត្រូវបានបាញ់សម្លាប់ និងមនុស្សជាច្រើននាក់ទៀតបានរងរបួស នៅពេលខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅឯក្លឹបកម្សាន្តរាត្រីមួយកន្លែងនៅរដ្ឋ New Hampshire សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃសៅរ៍។

ចំនួនអ្នករបួសក្នុងការវាយប្រហារនៅក្លឹប Sky Meadow Country Club មិនទាន់ច្បាស់នៅឡើយទេ។ ស្នងការនគរបាល Nashua បាននិយាយថា មនុស្សម្នាក់ដែលគេជឿថាជាអ្នកបាញ់ប្រហារត្រូវបានចាប់ខ្លួន។ 

នគរបាលនៅក្បែរក្រុង Tyngsborough រដ្ឋ Massachusetts បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់ប្រហារត្រូវបានប្រកាសថាជា ឧបទ្ទវហេតុសម្លាប់រង្គាល។ 

រដ្ឋអាជ្ញារដ្ឋ New Hampshire លោក John Formella បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ថា តាមការស៊ើបអង្កេត បុរសពេញវ័យម្នាក់បានចូលទៅក្នុងក្លឹប ហើយបានបាញ់រះជាច្រើនគ្រាប់ ។ បុរសពេញវ័យម្នាក់ត្រូវបានបាញ់សម្លាប់ ហើយមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួស។ 

រដ្ឋអាជ្ញាបាននិយាយថា មិនមានការគំរាមកំហែងដល់សាធារណជនឡើយ បន្ទាប់ពីការវាយប្រហារនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm