អាជីវករលក់ដូរនៅភ្នំពេញថ្ងៃភ្ជុំបិណ្ឌវេនទី១៤នេះ ខ្លះបិទទ្វារ និងខ្លះទៀតបន្តលក់ដូរជាធម្មតា

2025/09/21 06:23:56 pm        108

អាជីវករលក់ដូរនៅរាជធានីភ្នំពេញ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌទី១៤នេះ ឃើញថា អាជីវករដែលលក់ដូរនៅតាមផ្ទះ ខ្លះបានបិទទ្វារ និងខ្លះទៀតនៅបន្តលក់ដូរធម្មតា ទោះបីការលក់ដូរដាច់បន្តិចបន្ទួច ក៏ដើម្បីបម្រើដល់តម្រូវការរបស់ប្រជាពលរដ្ឋ និងការចូលរួមចំណែក ដោះស្រាយជីវភាពរស់នៅរបស់ពួកគាត់។

 អាជីវករលក់ដូរក្នុងរដូវបុណ្យភ្ជុំបិណ្ឌ នៅរាជធានីភ្នំពេញ ជាពិសេសនៅថ្ងៃទី ១៤ រោជ ត្រូវថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានលើកឡើងថា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ទោះប្រជាពលរដ្ឋខ្មែរមួយចំនួនបានចាកចេញពីរាជធានីភ្នំពេញ ទៅធ្វើបុណ្យទាននៅ តាមស្រុកកំណើត និងប្រជាពលរដ្ឋមួយចំនួនទៀត បានចាកចេញដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានាក៏ដោយ ក៏នៅមាន ប្រជាពលរដ្ឋមួយចំនួន ដែលមិនបានចាកចេញ ពួកគាត់ត្រូវការនូវរបស់របរសម្រាប់ផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ ជាពិសេសការធ្វើម្ហូប អាហារ នំចំណី យកទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានាជាដើម។

  អាជីវករទាំងនេះ លើកឡើងស្រដៀងគ្នាទៀតថា ទាក់ទិននៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ជារៀងរាល់ឆ្នាំទោះបីក្រុមអាជីវករ មួយចំនួនបានឈប់សម្រាក់ក្នុងការលក់ដូរក៏ដោយ ក៏ពួកគាត់នៅបន្តការលក់ដូរ ព្រោះថា នៅក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋដែលមិនបានចាកចេញពីរាជធានីភ្នំពេញ ច្បាស់ណាស់ពួកគាត់និងត្រូវការម្ហូបអាហារ បន្លែ ផ្លែឈើ និងភេសជ្ជៈជាដើម សម្រាប់ផ្គត់ផ្គង់ដល់ការហូបចុក ឬការធ្វើម្ហូបអាហារ នំចំណី និងភេសជ្ជៈ ទៅប្រគេនចង្ហាន់ និងប្រគេនទេយ្យវត្ថុមួយចំនួន ដល់ព្រះ សង្ឃគង់ចាំព្រះវស្សា ទោះបីការលក់ដូរនៅក្នុងរយៈរដូវនេះបានលក់ដាច់តិចតួច ក៏ជាការចូលរួមចំណែកក្នុងការដោះស្រាយជីវភាព រស់នៅរបស់ពួកគាត់ផងដែរ។

សូមបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យបែបព្រះពុទ្ធសាសនា និងជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ដែល ប្រជារាស្ដ្រទូទាំងកម្ពុជាតែងតែប្រារព្ធមិនដែលអាក់ខាន ចាប់ពីថ្ងៃ ១ រោជ រហូតដល់ថ្ងៃ ១៥ រោជ ខែភទ្របទ ដោយមានរយៈពេល ១៥ថ្ងៃ, ព្រោះនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋដែលបានធ្វើបុណ្យដាក់បិណ្ឌ ក្នុងគោលបំណងទំនុកបម្រុង និងចាត់ចែង ចង្ហាន់ និងបច្ច័យ៤ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងការឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណខន្ធអ្នកដែលបាក់បែកចែកឋាន ជាពិសេសក្រៅពីសាច់សារលោហិត គឺការឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន យុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិគ្រប់សម័យកាល និងជាពិសេសចំពោះវិរះយុទ្ធជនដែលបានពលីជីវិតលើកិច្ចការការពាទឹកដី នៃការប៉ះទង្គិច ពីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗ ជូនដល់វិញ្ញាណក្ខ័នអស់លោកទាំងនោះ បានសោយសុខនាឋានបុរមសុខកុំបីឃ្លៀងឃ្លាត៕ 

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        13
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm