ទេយ្យទានសម្តេចធិបតី និងលោកជំទាវបណ្ឌិត បានប្រគេនព្រះសង្ឃចំនួន ៣៦វត្ត ក្នុងខេត្តកំពង់ឆ្នាំង

2025/09/21 11:40:44 pm        261

កំពង់ឆ្នាំ ៖ ទេយ្យទានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ផ្តល់តាមរយះក្រសួងធម្មការ និងសាសនា សម្រាប់វេប្រគេនដល់ព្រះសង្ឃសម្រាប់៣៦វត្ត ក្នុងខេត្តកំពង់ឆ្នាំង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបានឯកឧត្តមបណ្ឌិត សេង សុមុនី រដ្ធលេខាធិការក្រសួងធម្មការ និងសាសនាតំណាងឯកឧត្តម រដ្ធមន្រ្តី បាននាំយកទៅប្រគេនព្រះសង្ឃចំនួន៣៦វត្តនៅក្នុងខេត្តកំពង់ឆ្នាំង កាលពី ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។

​លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានមានសម្តែងនូវអំណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលមានសទ្ធាជ្រះថ្លាប្រគេន នូវអង្ករ ដល់ព្រះសង្ឃនៅខេត្តកំពង់ឆ្នាំង ដើម្បីផ្គត់ផ្គង់ព្រះសង្ឃនៅតាមវត្តនានាទាំង៣៦ នាក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនាពេលនេះ ។ ដែលសទ្ធាជ្រះថ្លាទាំងនេះបានផ្តល់នូវភាពប្រសើរឡើងដល់វត្តក្នុងការផ្តត់ផ្គង់ព្រះសង្ឃ ទាំងពេលភ្ជុំ និងក្រោយភ្ជុំរួចរាល់ផងដែរ ។

ឯកឧត្តមបណ្ឌិត សេង សុមុនី រដ្ធលេខាធិការក្រសួងធម្មការ និងសាសនាតំណាងឯកឧត្តម រដ្ឋមន្រ្តីបានបញ្ជាក់ឱ្យដឹងថា ការពិតស្ថានភាពសង្គម សេដ្ឋកិច្ច តំបន់ និងពិភពលោក បាននិងកំពុងទទួលរងនូវបាតុភាពជាច្រើន ដែលបណ្តាលឱ្យប៉ះពាល់ដល់ សេដ្ឋកិច្ច សន្តិសុខ សណ្តាប់ធ្នាប់ពិភពលោក និងបរិស្ថានជាដើម។

ឯកឧត្តមបន្តថា ដោយសភាពការណ៍នេះក៏បានជះឥទ្ធិពលមួយចំនួនមកលើប្រទេសកំពុងអភិវឌ្ឍដូចជាប្រទេសកម្ពុជា ដូច្នេះហើយបានជារាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនៅយុទ្ធសាស្រ្តបញ្ចកោណដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងនោះផងដែរ វិស័យពុទ្ធចក្រក៏ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់គិតគូរគ្រប់កាលៈទេសៈ៕ កាំង ហុងវាស្នា ​


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm       
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        95
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm