គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាអញ្ជើញនិវត្តន៍ដល់មាតុប្រទេស ក្រោយពីបានចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ទទួលបានជោគជ័យ ប្រកបដោយមោទនភាព

2025/09/22 03:06:07 am        213

គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញនិវត្តន៍ពីការចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ប្រកបដោយលទ្ធផលជោគជ័យ ជាទីមោទនៈ ក្នុងបេសកកម្មការទូតសភាដើម្បីស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។  

ក្រោមប្រធានបទ “សភានាំមុខសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងអាស៊ានប្រកបដោយចីរភាព” មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ខែកញ្ញា បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចចំនួន៤២។ ក្នុងចំណោមសេចក្តីសម្រេចទាំង៤២នោះ មានសេចក្តីសម្រេចចំនួនបី ផ្តួចផ្តើមឡើងដោយសភាកម្ពុជា មានសេចក្តីព្រាងសេចក្ដីសម្រេចស្តីពីការជំរុញគំនិត ផ្ដួចផ្ដើមសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី សេចក្តីព្រាងសេចក្ដីសម្រេចស្តីពីការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា និងសេចក្តីព្រាងសេចក្ដីសម្រេចស្តីពីការបង្កើតភាពជាដៃគូអាយប៉ាដើម្បីលើកកម្ពស់ការចូលរួមរបស់អាយប៉ាជាមួយដៃគូពាក់ព័ន្ធ សម្រាប់អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព។


អ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងមហាសន្និបាត សម្តេចប្រធានរដ្ឋសភា បានថ្លែងការណ៍ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ ដោយបានអំពាវនាវកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ទោះបីបទឈប់បាញ់បានចូលជាធរមាន តាំងពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មានភាពផុយស្រួយ ដោយសារភាគីថៃរំលោភបំពាន ជាបន្តបន្ទាប់។ កម្ពុជាជំរុញឱ្យបង្កើតអ្នកសង្កេតការណ៍អាស៊ាន (AOT) និងពង្រាយទៅទីតាំងកើតហេតុឱ្យបានឆាប់រហ័ស និងសូមអំពាវនាវដល់អន្តរជាតិចូលរួមតាមដានបទឈប់បាញ់ឱ្យមានការអនុវត្តបានពេញលេញ សំដៅធានាការពារសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ដែលមិនត្រឹមតែបម្រើផលប្រយោជន៍ពលរដ្ឋប្រទេសទំាងពីរប៉ុណ្ណោះទេ តែធានាការពារសុខសន្តិភាព ក្នុងតំបន់ និងសកលលោកថែមទៀតផង។ 


នៅក្នុងដំណើរការមហាសន្និបាតអាយប៉ាលើកទី៤៦ សមាជិកសភាអាយប៉ា បានជួបសន្ទនាជាមួយសភាសង្កេតការណ៍ចំនួន ១៤ ប្រទេស ក្រោមប្រធានបទស្ដីពី “មជ្ឈភាពអាស៊ាន៖ ការកសាងនិម្មាបនកម្មតំបន់ប្រកបដោយបរិយាបន្នដើម្បីអនាគតមានចីរភាព។

សម្រាប់កម្ពុជាជោគជ័យមួយទៀតគឺ មហាសន្និបាតអាយប៉ាលើកទី៤៦ បានជ្រើសតាំង ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា  ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គលេខាធិការអាយប៉ា ក្នុងអាណត្តិរយៈពេល៣ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦តទៅ។

អាយប៉ា ជាវេទិកាស្ថាប័ននីតិប្បញ្ញត្តិនៃសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។ មហាសន្និបាតអាយប៉ាបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ជាវេទិកាអន្តរសភាសំខាន់មួយដែលផ្តល់ឱកាសដល់តំណាងរាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជួបជុំគ្នាដើម្បីពិភាក្សា ផ្លាស់ប្តូរមតិ យោបល់ ទស្សនៈ ដើម្បីសម្រេចនូវសេចក្តីសម្រច ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ចជាដើម សម្រាប់ដាក់ជូន ស្ថាប័ននីតិប្រតិបត្តិ ពិចារណាបញ្ចូលក្នុងគោលនយោបាយក្នុងការដឹកនាំប្រទេស សម្រាប់ជំរុញការអភិវឌ្ឍ និងកិច្ចការពារសុខសន្តិភាពជូនប្រជាពលរដ្ឋតាមប្រទេសនីមួយៗ ក៏ដូចជាតំបន់ និងសកលលោក៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        82
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm