កងកម្លាំងយោធាវេណេស៊ុយអេឡា បានបើករថពាសដែក និងបង្វឹកការប្រើប្រាស់អាវុធដល់ជនស៊ីវិលនៅទីក្រុងការ៉ាកាស ស្របពេលដែលភាពតានតឹងជាមួយសហរដ្ឋអាមរិកកើនឡើង ជុំវិញការដំឡើងយោធាសហរដ្ឋអាមេរិកក្នុងតំបន់ការ៉ាអ៊ីប និងការវាយប្រហារកាលពីពេលថ្មីៗលើនាវាវេណេស៊ុយអេឡា ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Diosdado Cabello និងរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Vladimir Padrino បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅព្រឹត្តការណ៍នោះ ដោយពួកគេបានរិះគន់សហរដ្ឋអាមេរិកសម្រាប់ការវាយប្រហារលើទូកដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា ដឹកក្រុមជួញដូរគ្រឿងញៀន ។

លោក Cabello និយាយប្រាប់ហ្វូងមនុស្សថា ពួកយើងមិនស្វែងរកសង្រ្គាមជាមួយនរណាម្នាក់នោះទេ ប៉ុន្តែពួកយើងត្រូវដឹងពីវិធីសាស្រ្តការពារខ្លួនឯង ។
ការហ្វឹកហាត់ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “The Army Goes to the People”របស់ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduroនេះដែរ មើលឃើញជនស៊ីវិល និងសមាជិកយោធា ប្រតិបត្តិការបាញ់កាំភ្លើងវែង និងកាំភ្លើងប្រឆាំងយន្តហោះ ។
នៅក្នុងលិខិតមួយច្បាប់ ផ្ញើជូនប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវបានមើលឃើញដោយទីភ្នាក់ងាររ៉យទ័រ លោក Maduro និយាយថា លោកផ្តល់ជូន ដើម្បីចូលរួមកិច្ចប្រជុំដោយផ្ទាល់ជាមួយរដ្ឋាភិបាលរបស់លោក ហើយនិងច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិកដែលថា វេណេស៊ុយអេឡា ដើរតួសំខាន់នៅក្នុងការជួញដូរគ្រឿងញៀន ៕
