ភ្ញៀវទេសចរជាង ៧ម៉ឺននាក់ ចូលលេងកម្សាន្ត និងស្នាក់នៅ​លម្ហែ​ក្នុង​អំឡុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ខេត្តព្រះសីហនុ

2025/09/23 04:22:49 pm        482

ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ ប្រាប់ឱ្យដឹងថា ខេត្តព្រះសីហនុ ទទួល​បាន​ភ្ញៀវ​ទេសចរ​ចូល​មក​លេង​កម្សាន្ត និងស្នាក់នៅលម្ហែក្នុងអំឡុងឱកាសបុណ្យភ្ជុំបិណ្ឌ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ​២០២៥ ​មានភ្ញៀវសរុប ៧៧.៤៧៤នាក់ កើនឡើង ៣៣% ក្នុងនោះ ភ្ញៀវជាតិ ៧៥.៦២៩នាក់ កើន​ឡើង ៣៣% និងភ្ញៀវបរទេសសរុប ១.៨៤៥នាក់ កើនឡើង ៧% ។

លោក តាំង សុចិត្តគ្រឹស្នា បន្តថា ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ៧៦.៥១៥នាក់ កើន​ឡើង ៣៣% ក្នុងនោះ ភ្ញៀវជាតិ ៧៥.១៦០នាក់ កើនឡើង ៣៣% និងភ្ញៀវបរទេស ១.៣៥៥​នាក់ កើនឡើង ១៦% ។ ចំណែកឯ ភ្ញៀវចូលតាមអាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ចំនួន ០៣ជើង ស្មើនឹង ចំនួនសរុប ១៥៩នាក់ ថយចុះជិត ៣០% ក្នុងនោះ ភ្ញៀវជាតិ ០២នាក់ ថយចុះ ៥០% និងភ្ញៀវអន្តរជាតិ ១៥៧នាក់ ថយចុះ ២៧% ។ រីឯ ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​តាម​បណ្តា​កោះ​នានាសរុប ៨០០នាក់ កើនឡើង ៤០% ក្នុងនោះ ភ្ញៀវជាតិ ៤៦៧នាក់ កើន​ឡើង ៩៦% និងភ្ញៀវបរទេស ៣៣៣នាក់ កើនឡើង ១% ។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ មានកោះតូច-ធំ ៣២ ថ្មដុះ ១ និងថ្មប៉ប្រះទឹក ៥ ឆ្នេរ​សមុទ្រ​ប្រវែង​ជាង ១៧៥គីទ្បូម៉ែត្រ សម្បូរទៅដោយធនធានធម្មជាតិ មានសមុទ្រ កោះ ឆ្នេរ ព្រែក ព្រៃ​កោង​កាង​ វាលទំនាប ខ្ពង់រាប ភ្នំ ទឹកជ្រោះ ឧទ្យានជាតិ(លើកគោក) ឧទ្យានជាតិបាតសមុទ្រ (ដែល​សំបូរ​ទៅដោយ សត្វសមុទ្រ ស្មៅសមុទ្រ មច្ឆសមុទ្រ និងផ្កាថ្ម) រួមទាំងជីវៈ​ចម្រុះ​គ្រប់​ប្រភេទ​ ដែលជាសក្តានុពលសម្បូរបែប និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម (ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម) និងជាគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយភាព ដែល​មាន​ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាមកសម្រាកលម្ហែយ៉ាងច្រើន ហើយ​ត្រូវ​បាន​ប្រសិទ្ធ​នាមថាជា «តារារះនាទិសនិរតី»៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        204
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        183
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm