អាមេរិក និង​រុស្ស៊ី​ព្រមាន​គ្នា​ជុំវិញ​វិបត្តិ​អ៊ុយ​ក្រែ​ន ខណៈ​រុស្ស៊ី​ត្រៀម​ធ្វើសម​យុទ្ធ​ជាមួយ​បេឡា​រុស្ស​

2022/01/28 09:54:33 pm        643

​អ៊ុយក្រែន៖ ស្ថានភាព​នៅ​តំបន់​ព្រំដែន​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​នពុំមាន​សញ្ញា​ថមថយ​ឡើយ ទោះ​មាន​ជំនួប​ជាច្រើនលើក​កាលពីពេល​ថ្មីៗនៅ​ខែ​នេះ​ក៏ដោយ។ សហរដ្ឋអាមេរិក និង​រុស្ស៊ី​នៅតែ​បន្ត​ការ​ព្រមាន​គ្នា​ទៅវិញ​ទៅមក និង​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ផង​ដែរ ជាក់ស្ដែង​នៅ​សប្ដាហ៍​នេះ វិមាន​ក្រឹម​ឡាំង​បាន​ចង្អុល​មុន​ក្រុង​វ៉ា​ស៊ីន​តោ​ថា ​បាន​ដុត​បញ្ឆេះ​ស្ថានភាព​ឲ្យ​កាន់តែ​តានតឹង​ពាក់ព័ន្ធ​វិបត្តិ​​អ៊ុយ​ក្រែ​ន​។​

​លោក Joe Biden ប្រធានាធិបតី​សហរដ្ឋអាមេរិក​តែង​គំរាម និង​ព្រមាន​រុស្ស៊ី​ដដែល​លើ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ថា សហរដ្ឋអាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លើ​លោក Putin ផ្ទាល់​តែម្ដង ហើយ​ថា​បើ​រុស្ស៊ី​បើកភ្លើង​ខៀវ​ឲ្យ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​មែន​នោះ រុស្ស៊ី​នឹង​ជួប​គ្រោះ​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​បំផុត។​ ​កាលពី​ជំនួប​កន្លងទៅ​តាម​ទូរស័ព្ទ លោក​ប្រធានាធិបតី​រុស្ស៊ីក៏បាន​ព្រមាន​លោក​ប្រធានាធិបតី Joe Biden ផង​ដែរ​ថា ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ​២​ អាច​ដួល​រលំ ប្រសិនបើ​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ព្រោះតែ​សកម្មភាព​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​។ ខណៈ​ភាព​តានតឹង​ជាមួយ​អ៊ុយ​ក្រែ​ន​កំពុង​ពុះ​កញ្ជ្រោល​ខ្លាំង ប្រទេស​រុស្ស៊ី​បានប្រកាសថា ខ្លួន​នឹងធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​បេឡា​រុស​នៅ​ខែក្រោយ។

​មុន​សមយុទ្ធ​ចូលមក​ដល់រុស្ស៊ី​បាន​បញ្ជូន​កងទ័ព និង​យោ​ទ្ធោ​បក​រណ៍​ជា​បណ្ដើរៗទៅកាន់​ប្រទេស​បេឡា​រុស្ស ដែល​ធ្វើ​ឲ្យលោកខាងលិច និង​​សហរដ្ឋអាមេរិកបារម្ភ​កាន់តែខ្លាំង​ថា​ សកម្មភាព​នោះនឹង​នាំទៅរក​ការឈ្លានពាន​ចូល​អ៊ុយ​ក្រែ​ន​យ៉ាងពិត​ប្រា​កដ ​ទោះបីជា​រុស្ស៊ី​បានបញ្ជាក់​ហើយ​បញ្ជា​ក់ទៀតថា ខ្លួន​គ្មាន​គម្រោង​វាយប្រហារ​ឬ​ឈ្លានពាន​ចូល​អ៊ុយ​ក្រែ​ន​ទេ​យ៉ាងណាក៏ដោយ។ ​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន សហរដ្ឋអាមេរិកបាន​ដឹកជញ្ជូនជំនួយយោធា​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន។ មិនមែន​មានតែ​អាមេរិកទេ កាលពី​សប្ដាហ៍​មុន​ចក្រភព​អង់គ្លេស​ក៏បាន​ដឹកជញ្ជូន​ជំនួយ​យោធា​ ទៅកាន់ប្រទេស​អ៊ុយ​ក្រែ​ន​ដែរ៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1023
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        511
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm