ប្រជាពលរដ្ឋ ចាប់ផ្តើមជិះរថយន្តក្រុងរបស់រាជរថ្ឋាភិបាល ចូល​រាជ​ធានី​ភ្នំពេញ​វិញ​ជា​បណ្តើរ​ៗ​ហើយ

2025/09/23 10:28:58 pm        416

មកដល់ពេលនេះបងប្អូនប្រជាពលរដ្ឋ ចាប់ផ្តើមជិះរថយន្តក្រុងរបស់រាជរដ្ឋាភិបាល ចូល​រាជ​ធានី​ភ្នំពេញ​វិញ​ជា​បណ្តើរៗហើយ ហើយរូបភាពនេះគឺនៅចំណតរថយន្តក្រុងសួនឫស្សីកែវ ដែល​បង​ប្អូន​បាន​ធ្វើ​ដំណើរតាមរថយន្តក្រុងពីបណ្តាខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។

បញ្ជាក់ប្រាប់ BTV ពេលមកដល់ចំណតរថយន្តក្រុងសួនឫស្សីកែវ ពលរដ្ឋ​ដែល​បាន​ជិះ​រថយ​ន្ត​ក្រុង ​បានប្រាប់ថា ពួកគាត់ពិតជាសប្បាយរីករាយដែលបានជិះរថយន្តក្រុងដោយមិនអស់ថវិកា ហើយ​បានជិះរថយន្តក្រុង ពិតជាសុខសុវត្ថិភាព ក្រៅពីនេះថែមទំាងទទួលបានទឹកសុទ្ធផឹក ភេសជ្ជៈ​ផឹក​ទៀតផង ហើយតៃកុងរួសរាយរាក់ទាក់ណាស់។ ពួកគាត់បន្ថែមថា បើពួកគាត់​ជិះ​រថយន្ត​ឈ្នួល ​ពួកគាត់នឹងត្រូវចំណាយថវិកាច្រើន ប៉ុន្តែផ្ទុយមកវិញ​ពួក​គាត់​បាន​ជិះ​រថយន្ត​ក្រុង​របស់​រាជ​រដ្ឋាភិបាលតាមរយៈសាលារាជធានីភ្នំពេញគឺបានសល់ថវិកាទំាងអស់ ពិតជាសប្បាយ​រីក​រាយ​ណាស់ ក្នុងនេះពួកគាត់សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ ដែល​បាន​គិតគូរសុខ​ទុក្ខ​ប្រជា​ពលរដ្ឋ។

ចំណែកអ្នកបើកបររថយន្តក្រុង២រូប បានប្រាប់ថា ពួកគាត់ក៏សប្បាយរីករាយដែរ ដែល​បាន​ដឹក​បង​​ប្អូន​ប្រជា​ពលរដ្ឋ ទៅលេងស្រុកកំណើត និងបានត្រឡប់​មក​ភ្នំពេញ​វិញ​ដោយ​ភាព​សប្បាយ​រីក​រាយ​ និងសុខសុវត្ថិភាព។ ពួកគាត់បន្តថា ឃើញបងប្អូនប្រជាពលរដ្ឋ ពិត​ជា​មាន​ភាព​សប្បាយ​រីក​រាយ​ណាស់ ពិសេសបានឃើញប្រទេសជាតិមានភាពរីកចម្រើននៅគ្រប់ទីកន្លែងទំាងអស់ ក្នុង​នេះ​ពួ​​កគាត់ក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលផងដែរ ដែលតែងតែគិតគួរពីសុខ និង​ទុក្ខ​ប្រជា​ពលរដ្ឋ​ ពិសេសក្នុងឱកាសបុណ្យទានម្តងៗ។

សូមបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ បាន​ត្រៀម​រៀប​ចំរថយន្តក្រុងចំនួន៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជ​ធានី​ភ្នំពេញ​ប្រចាំ​ថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត និងត្រឡប់​ពី​ស្រុក​កំណើត​វិញ​ ដែលមានរយៈពេល៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ កញ្ញា ដល់ថ្ងៃទី ២៥ ខែ​កញ្ញា​ឆ្នាំ​២០២៥​ ក្នុងនោះរថយន្តក្រុងចំនួន១០០គ្រឿង ត្រូវរត់ប្រើ​ប្រាស់​សម្រាប់​បម្រើ​សេវា​ដឹក​ជញ្ជូន​ប្រជា​ពលរដ្ឋ​ប្រចាំ​ថ្ងៃ​ក្នុងរាជធានីភ្នំពេញ និងសេវារថយន្តក្រុង​សាធារណៈ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​តេជោ (AIRPORT EXPRESS BUS) ហើយរថយន្តក្រុងចំនួន៤៩៧គ្រឿងទៀត ប្រើ​ប្រាស់​សម្រាប់​ដឹក​ជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅ លេងស្រុកកំណើត និងការវិលត្រលប់មកវិញ ដោយ​មានបែងចែកជាខ្សែរត់ធំៗចំនួន៧គោលដៅ៕ អត្ថបទ៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm