លោក Trump នឹងថ្លែងទៅកាន់ UN ចំពេលគោលមាននយោបាយការបរទេស «អាមេរិកទី១» របស់លោក

2025/09/23 11:06:35 pm        313

ប្រធានាធិបតីអាមេរិកលោក Donald Trump នឹងថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារ (ទី២៣ ខែកញ្ញា) នេះ ខណៈដែលបណ្ដាមេដឹកនាំពិភពលោក កំពុងដោះស្រាយវិបត្តិនានា រាប់ចាប់ពីតំបន់ហ្កាហ្សា រហូតដល់អ៊ុយក្រែន ហើយមន្ទិលសង្ស័យ ដែលថា តើសហរដ្ឋអាមេរិក ដោយមានគោលនយោបាយការបរទេស «អាមេរិកទី១» នៅតែត្រៀមខ្លួ នដើម្បីដើរតួនាទីជាអ្នកដឹកនាំ ក្នុងកិច្ចការពិភពលោកដែរ ឬយ៉ាងណា។

ចាប់តាំងពីចូលកាន់តំណែង ក្នុងខែមករាមក លោក Trump បានគាំទ្រគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ដោយកាត់បន្ថយជំនួយបរទេស ការដាក់ពន្ធលើសម្ព័ន្ធមិត្ត និងសត្រូវដូចគ្នា ហើយសាងទំនាក់ទំនងជាមួយរុស្ស៊ី តែមានការប្រែប្រួលមិនទៀង។ ទន្ទឹមនឹងនោះ លោកបានស្វែងរក រហូតមកដល់ពេលនេះ ដោយមានភាពជោគជ័យតិចតួចប៉ុណ្ណោះ ដើម្បីដោះស្រាយជម្លោះតានតឹងមួយចំនួនរបស់ពិភពលោក។

ប្រមុខរដ្ឋ ឬរដ្ឋាភិបាលប្រមាណជា ១៥០រូប ត្រូវបានគេរំពឹងថា នឹងថ្លែងទៅកាន់ស្ថាប័នអន្តរជាតិនេះ ក្នុងសប្តាហ៍នេះ រួមទាំងលោក Trump ផងដែរ ជាវាគ្មិនគ្រោងទុកទី២ បន្ទាប់ពីសម័យប្រជុំបានបើកនៅម៉ោង ៩ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១៣ ម៉ោងសកល)។

លោក Trump នឹងឡើងថ្លែងជាលើកដំបូង ក្នុងរយៈពេល ៨ខែ នៅក្នុងអាណត្តិទី២ ដែលត្រូវបានសម្គាល់ដោយការកាត់ជំនួយធ្ងន់ធ្ងរ ជាចំណាត់ដែលបានបង្កឲ្យមានក្ដីបារម្ភផ្នែកមនុស្សធម៌ និងបានថ្វើឲ្យមានភាពមិនច្បាស់លាស់អំពីអនាគតរបស់ UN ដែលជំរុញឲ្យអគ្គលេខាធិការ UN លោក Antonio Guterres ព្យាយាមកាត់បន្ថយការចំណាយ និងលើកកម្ពស់ប្រសិទ្ធភាព។ មន្ត្រីសេតវិមានមិនទាន់បង្ហាញនូវសេចក្ដីលម្អិត អំពីអ្វីដែលលោក Trump នឹងនិយាយនោះឡើយ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        18
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        5
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm