ក្រុមលោក Trump៖ កិច្ចព្រមព្រៀង TikTok ជិតកើតឡើង ដោយ Oracle និង Silver Lake ស្ថិតក្នុងចំណោមអ្នកវិនិយោគ

2025/09/24 12:05:02 am        300

មន្ត្រីសេតវិមាន បាននិយាយកាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា)ថា ប្រធានាធិបតីអាមេរិក លោក Donald Trump នៅសប្តាហ៍នេះ នឹងប្រកាសថា កិច្ចព្រមព្រៀង ដើម្បីលក់ប្រតិបត្តិការរបស់បណ្ដាញសង្គម TikTok នៅសហរដ្ឋអាមេរិក ពីម្ចាស់ចិន គឺក្រុមហ៊ុន ByteDance នឹងបំពេញតាមការតម្រូវដែលមានចែងក្នុងច្បាប់ឆ្នាំ២០២៤ ដោយបន្ថែមថា វិនិយោគិននឹងមានរួមបញ្ចូលក្រុមហ៊ុន Oracle និងក្រុមហ៊ុនមូលធនឯកជន Silver Lake ផងដែរ។

មន្ត្រីរូបនោះបានបញ្ជាក់ថា ក្រុមហ៊ុន ByteDance នឹងមានភាគហ៊ុនតិចជាង ២០ភាគរយ ខណៈដែលបណ្ដាញសង្គម TikTok នឹងត្រូវបានគ្រប់គ្រងដោយការរួមបញ្ចូលគ្នានៃក្រុមហ៊ុនអាមេរិក និងសកលលោកដែលមានស្រាប់ ក៏ដូចជាចំនួនអ្នកវិនិយោគថ្មីជាច្រើនដែលមិនមានទំនាក់ទំនងជាមួយ ByteDance។

មន្ត្រីរូបនេះបានបន្ថែមទៀតថា «វានឹងក្លាយជាឈ្មោះគ្រួសារពិតប្រាកដ» ដោយនិយាយថា លោក Trump នឹងចុះហត្ថលេខាលើក្រឹត្យដែលបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺស្របច្បាប់តាមច្បាប់កំណត់។

កិច្ចព្រមព្រៀងនេះតម្រូវឲ្យទិន្នន័យទាំងអស់របស់អ្នកប្រើប្រាស់អាមេរិក នឹងត្រូវបានរក្សាទុកនៅលើហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រក្លោដរបស់សហរដ្ឋអាមេរិកដែលដំណើរការដោយក្រុមហ៊ុន Oracle។

គួរជ្រាបថា លោក Trump បាននិយាយកាលពីថ្ងៃទី២១ ខែកញ្ញាថា មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយ លោក Lachlan Murdoch និងមេអាជីវកម្ម លោក Larry Ellison និងលោក Michael Dell នឹងចូលរួមជាអ្នកវិនិយោគអាមេរិក នៅក្នុងកិច្ចព្រមព្រៀងដែលត្រូវបានស្នើឡើង ដើម្បីបន្តប្រតិបត្តិការរបស់បណ្ដាញសង្គម TikTok នៅសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        352
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        397
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        376

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm