មនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នឹងសម្ពោធដាក់ដំណើរការនាខែមីនាឆ្នាំ២០២២ខាងមុខនេះ

2022/01/28 10:33:28 pm        995

ត្បូងឃ្មុំ៖ មនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នៅខេត្តត្បូងឃ្មុំ តម្លៃជិត ៥០លានដុល្លារជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន និងគ្រោងសម្ពោធដាក់ដំណើរការជាផ្លូវការ នាខែមីនាឆ្នាំ២០២២ខាងមុខនេះ។

ក្នុងជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីសី្តការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ លោក ហ៊ូជីន ហាយ ប្រធានគម្រោងសាងសង់មនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ​បានរាយការណ៍ជូនលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ដើម្បី​រាយការណ៍​អំពីលទ្ធផល​ នៃការ​សាងសង់​មនី្ទរពេទ្យ​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​សាធារណរដ្ឋប្រជាមានិតចិន ​ហើយគម្រោងនេះ ​តាមរបាយការណ៍របស់ក្រុមហ៊ុនសាងសង់​នឹង​បញ្ចប់កំឡុងខែកុម្ភះ ឆ្នាំ២០២២នេះ។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បានបញ្ជាក់ថា ​មនី្ទរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ត្បូងឃ្មុំ នឹង​បញ្ចប់ការសាងសង់​ក្នុងកំឡុងខែកុម្ភះ ​ឆ្នាំ២០២២​ខាងមុខនេះ និង​ប្រគល់​ជូន​ក្រសួង​សុខាភិបាល ​ដើម្បីប្រារព្ធពិធីសម្ពោធ​ និងប្រកាស​ដាក់ឲ្យប្រើ​បា្រស់​ជា​ផ្លូវការ និង​ប្រព្រឹតិ្ត​ទៅ​នៅខែមីនា ​ឆ្នាំ២០២២ខាងមុខនេះ​ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់​សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈ​ការវាយ​តម្លៃពីក្រុមការងារជំនាញ ​បានចុះពិនិត្យនោះ​ គឺសំណង់មនី្ទរពេទ្យ​មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សម្រេចសឹងតែ៩៨%ហើយ ​នៅតែ២%ទៀតប៉ុណ្ណោះ ​ដូចជាការសម្អាត និងរៀបចំ​ចាត់ចែង​ទីកន្លែង​ឲ្យមានសោភ័ណភាពល្អប្រសើរ។

ក្រោយពីសម្ពោធដាក់ដំណើរហើយនោះ ក្រសួង​នឹងរៀបចំឲ្យក្លាយ​ជាមនី្ទរពេទ្យថ្នាក់តំបន់ ដែល​អាច​គ្រប់ដណ្តប់​ ដល់បណ្តាខេត្តនៅជុំវិញខេត្តត្បូងឃ្មុំ​ ដូចជា​ខេត្ត​កំពង់ចាម​ ខេត្តព្រៃវែង ខេត្តក្រចេះ និងខេត្តស្ទឹងត្រែងជាដើម។

សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់មនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ​ស្ថិតក្នុង​ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ​ទីរួមខេត្តត្បូងឃ្មុំ ​បានបើកការដ្ឋានសាងសង់​កាលពីខែមីនា​ ឆ្នាំ២០១៩ ដែលកំពុង​ដំណើរ​ការសាងសង់លើផ្ទៃដី ២៤៣០០ម៉ែត្រក្រឡា (៧ហិចតា) ​ក្រោមជំនួយ​ឥតសំណង​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណជិត ៥០លានដុល្លារអាមេរិក​ របស់​សាធារណរដ្ឋប្រជាមានិតចិន៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        449
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        483
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        625

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm